Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បុរសម្នាក់សម្រេចចិត្តចងក បញ្ចប់ជីវិតខ្លួនឯងព្រោះមានវិបត្តិផ្លូវចិត្ត

បុរសម្នាក់សម្រេចចិត្តចងក បញ្ចប់ជីវិតខ្លួនឯងព្រោះមានវិបត្តិផ្លូវចិត្ត

(ខេត្តកំពង់ធំ)៖ បុរសម្នាក់បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនដោយយកក្រម៉ាចងភ្ជាប់នឹងឈើបង់បាញ់ជំទុលស្ពានកំពង់ធំ បណ្តាលឱ្យស្លាប់សង្ស័យមានវិបត្តិផ្លូវ។ ករណីនេះត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចនៅម៉ោងប្រមាណ៥និង២០នាទីព្រលឹមស្រាងៗថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានកំពង់ធំ(ចាស់) ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រ៉េត សុខជាតិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រោយការពិនិត្យសាកសព មានស្នាមជាំទ្រុឌបញ្ឆិតក ពីក្រោមឡើងលើ ជាស្នាមខ្សែចំណង។ សូមបញ្ជាក់ថាជនរងគ្រោះពិតបានធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ពុំមានពាក់ព័ន្ធទបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។

តាមការសន្និដ្ឋានរបស់លោកវរសេនីយ៍ឯកអធិការនគរបាលក្រុងស្ទឹងសែន ការសម្រេចចិត្តធ្វើអត្តឃាតនេះព្រោះមានវិបត្តិផ្លូវចិត្ត បច្ចុប្បន្នសាកសព បានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ អត្ថបទអធិការក្រុងស្ទឹងសែន

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains