Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ សហការជាមួយអង្គការ GIZ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការផ្សព្វផ្សាយភាពជាដៃគូធុរកិច្ចរ វាងសហភាពអឺរ៉ុប-កម្ពុជា៖  ការនាំចេញ និងនវានុវត្តន៍កសិកម្ម” នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ខេត្តកំពង់ធំ

សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ សហការជាមួយអង្គការ GIZ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការផ្សព្វផ្សាយភាពជាដៃគូធុរកិច្ចរ វាងសហភាពអឺរ៉ុប-កម្ពុជា៖  ការនាំចេញ និងនវានុវត្តន៍កសិកម្ម” នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ខេត្តកំពង់ធំ

(កំពង់ធំ)៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោក ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អញ្ជើញចូលរួមជាគណៈធិបតី បើកកម្មវិធីផ្សព្វផ្សាយភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា “ការនាំចេញ និងនវានុវត្តន៍កសិកម្ម” ព្រមទាំងមានវត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធាន សមាជិក ទីប្រឹក្សា មន្ត្រីរាជការ បងប្អូនអាជីវករ ពាណិជ្ជករ កសិករតំណាងក្រុមហ៊ុន និងតំណាងសមាគម តំណាងសហគមន៍ យ៉ាងច្រើនកុះករ ។

លោក ងួន រាសី ផ្ដល់អនុសាសន៍ ៣ ចំណុចសំខាន់ៗក្នុងកម្មវិធីសិក្ខាសាលានេះ ដែលអាចផ្ដល់វិសាលភាពវិនិយោគខេត្តកំពង់ធំ៖

១. ការវិនិយោគលើកាបូនចំការស្វាយចន្ទី ដោយក្នុងខេត្តកំពង់ធំជាខេត្តនាំមុខគេលើវិស័យគ្រាប់ស្វាយចន្ទី ការវិនិយោគនេះអាចផ្ដល់ឱកាសដល់បងប្អូនជាម្ចាស់ចំការស្វាយចន្ទី ឬដំណាំផ្សេងៗ។

២. ដោយប្រទេសកម្ពុជាមានភាពរីកចម្រើនលើប្រព័ន្ធឌីជីថល (Digital) សូមដាក់បញ្ចូលការទំនាក់ទំនងតាមរយៈឌីជីថល ព្រោះមានភាពងាយស្រួល ជំរុញការនាំចេញគ្រាប់ស្វាយចន្ទី និងការដាំដុះឱ្យបានល្អបន្ថែមទៀត និងចំណេញពេលវេលា។

៣. ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ខេត្តកំពង់ធំ និងសំណូមពរដល់អង្គការ GIZ ផ្ដល់នូវគម្រោងថ្មីៗបន្ថែមទៀត។

តាងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងអង្គការ GIZ ក្នុងការចូលរួមសហការ ជាពិសេសគម្រោងជំនួយកសាងសមត្ថភាព និងអភិវឌ្ឍន៍អាជីវកម្មដំណាំស្វាយចន្ទី និងដំណាំម្រេច ផលិតផលកែច្នៃនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារប្រទេសអាស៊ាន ដែលធ្វើឱ្យទំនាក់ទំនងវិស័យឯកជន ជាមួយថ្នាក់ខេត្តកាន់តែល្អប្រសើរឡើង និងសូមស្វាគមន៍ជានិច្ចចំពោះវិស័យឯកជនក្នុងការដោះស្រាយបញ្ហាប្រឈម នានា រួមគ្នាក្នុងករណីមានតម្រូវការចាំបាច់។

ឆ្លៀតឱកាសនោះ លោកឧញ៉ា ហេង សំណាង ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះអង្គការ GIZ ដែលផ្តួចផ្តើម ឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់ដែលផ្ដោតទៅលើដំណាំស្វាយចន្ទី និងម្រេច ជាពិសេសពង្រឹងសម្ថភាពអាជីវកម្ម និងការកែច្នៃផលិតផលសម្រេច សម្រាប់ប្រកួតប្រជែងការនាំចេញទៅកាន់ទីផ្សារគោលដៅ ។

លោកឧកញ៉ា បានបន្ថែមទៀតថា គោលបំណងគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈការគាំទ្រជំរុញសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន សហគ្រាសកម្ពុជា ក្នុងវិស័យកសិកម្ម, កសិកែច្នៃ និងផលិតផលម្ហូបអាហារ បែបកែច្នៃដើម្បីប្រកួតប្រជែងក្នុងទីផ្សារក្នុងតំបន់ និងទីផ្សារអន្តរជាតិ។

អត្ថបទដោយ រិទ្ធី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains