Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅតាមតំបន់ព្រំប្រទល់កម្ពុជា-ថៃ និងបានជម្រាបជូនសភាពការណ៍ព្រំដែន និងគោលជំហររបស់រាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាព្រំដែន និងឱកាសការងារនានាដែលមាននៅក្នុងមូលដ្ឋានខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅតាមតំបន់ព្រំប្រទល់កម្ពុជា-ថៃ និងបានជម្រាបជូនសភាពការណ៍ព្រំដែន និងគោលជំហររបស់រាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាព្រំដែន និងឱកាសការងារនានាដែលមាននៅក្នុងមូលដ្ឋានខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅតាមតំបន់ព្រំប្រទល់កម្ពុជា-ថៃ ចំនួន ១៩៦នាក់ នៅភូមិស្វាយម្សៅ, ភូមិអង្គរនាង និងភូមិដា ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ព្រមទាំងបានជម្រាបជូនសភាពការណ៍ព្រំដែន និងគោលជំហររបស់រាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាព្រំដែន និងឱកាសការងារនានាដែលមាននៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងបានអំពាវនាវដល់បងប្អូនពលករទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់យើង។

នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានជម្រាបជូនអំពីសាវតាជម្លោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នាពេលកន្លងមក និងអំពីបច្ចុប្បន្នភាពស្ថានការណ៍នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលគោលជំហរដ៏ច្បាស់លាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនខាងលើដែលកំពុងមានជម្លោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានជំរុញដល់អាជ្ញាធរក្រុងស្រុក សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រដ្ឋបាលខេត្ត ក្នុងការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដើម្បីជួយសម្របសម្រួលផ្តល់ការងារជូនបងប្អូនពលករខ្មែរ និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains