Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អាជ្ញាធរស្រុកស្ទោង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងយកអំណោយជូនដល់ពលករ៥គ្រួសារដែលទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ

អាជ្ញាធរស្រុកស្ទោង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងយកអំណោយជូនដល់ពលករ៥គ្រួសារដែលទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ

(កំពង់ធំ )÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយជូនពលករទើបធ្វើមាតុភូមិនិវត្តន៍មកពីខេត្តស្រះកែវប្រទេសថៃ នៅភូមិត្រទាំងឬស្សី ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ។

ថ្លែងទៅកាន់បងប្អូនពលករនៅក្នុងឱកាសនោះ លោកសាយគឹមឡម អភិបាលស្រុកស្ទោង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលឯកឧត្តមបានចង្អុលបង្ហាញ និងគិតគូយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាព ជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋ ពលករ ដែលទើបត្រឡប់មកពីប្រទេសថៃក្នុងស្ថានភាពដែលប្រទេសទាំងពីរកំពុងមានបញ្ហាព្រំដែននឹងគ្នា។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលករនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានការជឿទុកចិត្តខ្ពស់ចំពោះគោលនយោបាយនិងយន្តការរបស់រាជរដ្ឋាភិបាលជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន ជាមួយប្រទេសថៃ ជាពិសេសការយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់ចុងបូកមុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ( ICJ)ក្នុងគោលបំណងរក្សានូវសុខសន្តិភាព និងអធិបតេយ្យភាពជាតិប្រកបដោយសន្តិភាព សន្តិវិធីនិងប្រព័ន្ធច្បាប់អន្តរជាតិ។

លើសពីនេះលោកបានណែនាំដល់គ្រប់អាជ្ញាធរភូមិ/ឃុំ និងអង្គភាពពាក់ព័ន្ធក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើការតាមដាននិងរាយការណ៍ឱ្យបានជាប់ជាប្រចាំថ្ងៃនូវស្ថានភាពពលករដែលបានធ្វើមាតុភូមិនិវត្តន៍ចូលកាន់មកភូមិឋានរបស់ខ្លួនវិញឱ្យបានជាប់ជាប្រចាំដើម្បីមានឱកាសឧបត្ថម្ភគាំទ្រនិងជួយសង្គ្រោះតាមស្ថានភាពជាក់ស្ដែង។

សូមបញ្ជាក់ថាបងប្អូនពលករទាំង៥គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains