Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យក្លាហាន បញ្ចេញមតិយោបល់ឬលើកឡើងពីបញ្ហាដើម្បីជូនអង្គវេទិការពិគ្រោះយោបល់បានជួយដោះស្រាយ

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យក្លាហាន បញ្ចេញមតិយោបល់ឬលើកឡើងពីបញ្ហាដើម្បីជូនអង្គវេទិការពិគ្រោះយោបល់បានជួយដោះស្រាយ

(កំពង់ធំ )÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោក និងសមាជិកសមាជិក ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញជាអធិបតីភាព«ក្នុងវេទិការផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកអាណត្តិទី៤» នៅវត្តឃ្លាំងខ្មូត ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយគ្នានេះលោក ឡាយ ស៉ីលី បានសង្កត់ធ្ងន់បន្ថែមទៀតឱ្យអាជ្ញាធរឃុំប្រឡាយត្រូវពិនិត្យមើលអំពីតួនាទីភារកិច្ច និងប្រសិទ្ធភាពការងាររបស់ខ្លួនឡើងវិញ ជាពិសេសការផ្ដល់សេវាឱ្យបានសុក្រឹតភាព ឆាប់រហ័សដល់ជណ្ដើរផ្ទះប្រជាពលរដ្ឋ ដើម្បីទទួលបាននូវការជឿទុកចិត្ត គាំទ្រពីប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងការពិភាក្សាដោះស្រាយបញ្ហា ជូនពលរដ្ឋ«បីចំណុច»នៅក្នុងវេទិកានេះ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខភាពសាធារណៈ ជាពិសេសចំពោះសុខភាពសុវត្ថិភាពចំណីអាហារដែលទទួលទានប្រចាំថ្ងៃជាប្រភេទចំណីអាហារដែលគ្មានសារធាតុគីមីឬសារធាតុដែលនាំឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ជាពិសេសត្រូវកាត់បន្ថយនូវការប្រើប្រាស់«ថង់ប្លាស្ទិក»ក្នុងការវេចខ្ចប់ចំណីអាហារប្រចាំថ្ងៃដែលជាសារធាតុមួយបង្ករនូវបញ្ហាមហារីកជាច្រើនករណីបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងសព្វថ្ងៃ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បន្ថែមថា ការផ្ដល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាពជារឿងចាំបាច់មួយ ហើយ ផ្ញាធរឃុំប្រឡាយត្រូវពិនិត្យមើលឡើងវិញអំពីការធ្វើឯកសារអត្រានុកូលដ្ឋាន ឬសំបុត្របញ្ជាក់កំណើតផ្សេងៗប្រកបដោយទំនួលខុសត្រូវខ្ពស់ជាពិសេស ភាពត្រឹមត្រូវ និងអាចប្រើប្រាស់ជាផ្លូវការបាននូវឯកសារពាក់ព័ន្ធទាំងនេះជាពិសេសទិន្នន័យទូទៅនិងអក្ខរាវិរុទ្ធជាដើម ហើយលោកមេឃុំត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងចុះហត្ថលេខាអនុម័តដាក់ឱ្យប្រើប្រាស់។

ជាចុងបញ្ចប់ លោកអភិបាលស្រុកស្ទោងបានលើកទឹកចិត្តថែមទៀតដល់អាជ្ញាធរភូមិឃុំត្រូវនាំគ្នាបង្កើតគណៈកម្មការក្នុងការគ្រប់គ្រងទ្វារទឹកឬប្រព័ន្ធធារាសាស្ត្រដើម្បីផ្គត់ផ្គង់ឬស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពស្រែស្រូវនៅក្នុងមូលដ្ឋាន តាមការចាំបាច់និងស្ថានភាពជាក់ស្ដែងបំផុត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains