ទោះបីមមាញឹកក្នុងការងារសង្គម និងភារកិច្ចរបស់អង្គភាព ឧត្ដមសេនីយ៍ទោ សោម ស៊ុន មិនភ្លេចភារកិច្ចបម្រើអតីតយុទ្ធជនឡេីយ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ឋជនជនពិការ និងឧបត្ថម្ភអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ទជន ដែលមានជីភាពលំបាកខ្ខះខាត ។ ដែលពិធីនេះប្រព្រឹត្តទៅនៅលេីភូមិថ្មីដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកសន្ទុក និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ជាមួយក្រុមគ្រួសារសពលោកពលបាលត្រី ម៉ូត ទី អតីតយុទ្ធជនពិការដោយសារសង្គ្រាម ក្នុងសមរភូមិនៅឆ្នាំ១៩៩០ អតីតនៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបានទទួលមរណភាពដោយរោគាពាធកាលពីពេលថ្មីៗនេះក្នុងជន្មាយុ ៥៦ ឆ្នាំ និងសូមគោរពវិញ្ញាណក្ខន្ធលោកពលបាលត្រីម៉ូត ទី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់បងប្អូនអតីតយុទ្ទជន ត្រូវរស់នៅមានអនាម័យល្អ និងខិតខំបង្កបង្កេីនផល ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ នៅលេីដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹតលោកកបានផ្តល់ជូនកន្លងទៅ ។
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត រួមមាន អង្ករចំនួន ៥០គីឡូក្រាម មីជាតិ ចំនួន២ កេស ទឹកត្រីទឹកស៊ីអ៉ីវ ចំនួន ២ យួរ និងត្រីខកំប៉ុងចំនួន២ យួរ ដល់ក្រុមគ្រួសារសព ។ ដោយឡែកក្រុមគ្រួសារអតីតយុទ្ទជន ដែលមានជីភាពលំបាកខ្ខះខាតទាំង១០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផងដែរ ។
ក្រុមគ្រួសារអតីតយុទ្ធជន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់បម្រើបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ដោយអស់ពីចិត្តពីថ្លើម និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តម អស់លោកទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។