អគ្គស្នងការរងនគរបាលជាតិផ្តល់អនុសាសន៍ ៧ចំណុចដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៥
(កំពង់ធំ)៖ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិផ្តល់អនុសាសន៍ ៧ចំណុចដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៥ ។
ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានផ្តល់អនុសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំថ្ងៃពុធ១១ កើតខែមិគសិរ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តប្រមាណជិត ៣០០ នាក់។
ដើម្បីធានារក្សាបាននូវសុខសន្តិភាព ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានផ្តល់អនុសាសន៍ណែនាំដែលជាទិសដៅជូនដល់អង្គសន្និបាត ដូចខាងក្រោម ៖
១.ត្រូវធានាការពារដាច់ខាតខឿនសន្តិសុខជាតិ និងស្ថិរភាពសង្គម ក្នុងនោះត្រូវ កសាងផែនការជាក់ស្តែង ស្របតាមភូមិសាស្ត្រ ព្រមទាំង ប្រមែប្រមូលព័ត៌មានវិភាគវាយតម្លៃ រាយការណ៍ទាន់ពេលវេលាជូនថ្នាក់ ដឹកនាំ ម្ចាស់ការទប់ស្កាត់បង្ក្រាបបំផ្លាញផែនការឧបាយកលក្រុមប្រឆាំងជ្រុលនិយម។
ពង្រឹងវិធានការធានាសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ និង បេសកកម្មរបស់ ថ្នាកដឹកនាំ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ បង្កើនប្រសិទ្ធភាពប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយបញ្ជូន មន្ត្រីធ្វើការបណ្តុះបណ្តាលបន្ថែមជាប្រចាំ ដើម្បីតាមឱ្យទាន់ការវិវត្តន៍នៃ បច្ចេកវិទ្យា។
២.ជំរុញការងារប្រឆាំងបទល្មើស ដោយត្រូវសហការជាមួយក្រុមប្រតិបត្តិការជំនាញ នៃផែនប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ ប្រភេទ។ ចំពោះផែនជំនាញ នៃស្នងការដ្ឋាននគរបាលដែលមានផែនបទល្មើសព្រហ្មទណ្ឌ ត្រូវវាយតម្លៃការប្រែប្រួលបទល្មើសឡើងវិញ ដោយកសាងផែនការប្រៀបសមរភូមិប្រឆាំងបទល្មើស ជាពិសេសការលុបបំបាត់ទីផ្សារចោរកម្ម, ត្រូវបូកសរុបករណីសេសសល់ ដោយជំរុញការស៊ើបអង្កេតបន្ថែម ដើម្បីឈានដល់ការបញ្ជូនសំណុំរឿង ទៅតុលាការ។ ផែនបទល្មើសគ្រឿងញៀន ត្រូវជំរុញការអនុវត្តផែនការ យុទ្ធនាការរបស់រាជរដ្ឋាភិបាល ដោយត្រូវធ្វើការផ្សព្វផ្សាយឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងរង្វង់គ្រួសារ ចលនាប្រឆាំងគ្រឿងញៀន ចាត់វិធានការរដ្ឋបាល វិធានការច្បាប់ គោលដៅមានតម្រុយ ពិសេសក្លឹបកំសាន្ត ខារ៉ាអូខេ និងទីតាំងប្រមូលផ្តុំ, ត្រូវបង្កើនការល្បាតត្រួតពិនិត្យភូមិសាស្ត្រ (បង្ក្រាបទីតាំងកែច្នៃគ្រឿងញៀន) និងពង្រឹងវិធានការគ្រប់គ្រងអ្នក ញៀនគ្រឿងញៀននៅក្នុងមូលដ្ឋាន។ ត្រូវបង្កើនសកម្មភាពទប់ស្កាត់នាំ ចូលពីប្រទេសជិតខាង។ ផែនប្រឆាំងការជួញដូរមនុស្ស ត្រូវបង្កើនការងារប្រឆាំង គ្រប់ទម្រង់នូវអំពើជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ ធ្វើបច្ចុប្បន្នភាព ស្រាវជ្រាវអ្នកចំណាកស្រុកបាត់ដំណឹង, ត្រូវជំរុញការស្រាវជ្រាវសំណើសុំ អន្តរាគមន៍។ការងារគ្រប់គ្រងក្មេងទំនើង ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រង ក្មេងទំនើង (បង្កើនការតាមដានគ្រប់គ្រងសកម្មភាព ចាត់វិធានការ រដ្ឋបាល និង វិធានការច្បាប់) ត្រូវអនុវត្តឱ្យដូចភ្លៀងរលឹម និងទប់ស្កាត់ មិនឱ្យមានក្រុមសង្គមងងឹត។ការប្រឆាំងបទល្មើសល្បែងស៊ីសង ត្រូវល្បាតឃ្លាំមើលតាមភូមិសាស្ត្រ ទទួលព័ត៌មានពីគ្រប់ប្រភព, ត្រូវចាត់វិធានការប្រកបដោយ ប្រសិទ្ធភាព។
៣. ការងារសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ផ្លូវគោក ការងារចរាចរណ៍ត្រូវត្រួតពិនិត្យឡើងវិញទិសដៅសុវត្ថិភាព ចរាចរណ៍ផ្លូវគោក, ត្រូវបង្កើនវិធានការផ្សព្វផ្សាយអប់រំតាមគ្រប់ មធ្យោបាយ គ្រប់រូបភាពគ្រប់គោលដៅ និងបង្កើនការអប់រំវិន័យ សីលធម៌ អាកប្បកិរិយាមន្ត្រីនគរបាលចរាចរណ៍ជាប្រចាំ ដើម្បីបញ្ចៀសឱ្យបាន ភាពអសកម្ម ការកោសរួសប្រជាពលរដ្ឋ ពិសេសបង្កើនការផ្សព្វផ្សាយ សកម្មភាពការងារដូចជាការបញ្ជាចរាចរណ៍។ការងារសណ្តាប់ធ្នាប់ ត្រូវខិតខំរៀបចំសម្រួលសណ្តាប់ធ្នាប់ តាមទីប្រជុំជន សាលារៀន (រំដោះចិញ្ចើមផ្លូវ ចំណីផ្លូវ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់) ធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ដោយលើកយោបល់ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនឹងសណ្តាប់ធ្នាប់។
ការងារអគ្គីភ័យ ត្រូវរៀបចំកម្លាំង មធ្យោបាយ ធ្វើការហ្វឹកហាត់ ត្រៀមអន្តរាគមន៍ និងសង្គ្រោះ, ត្រូវផ្សព្វផ្សាយតាមរយៈវេទិកា “ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព អំពីវិធានការបង្ការ ពន្លត់អគ្គីភ័យបឋមដោយប្រើ ប្រាស់ឧបករណ៍បែបបុរាណ ឬសម័យ ហើយចូលរួមជាចលនាជាមួយ កម្លាំងពន្លត់អគ្គីភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន និងត្រូវធ្វើហ្វឹកហាត់ជាក់ស្តែង (កំណត់ភូមិសាស្ត្រអាទិភាព ច្រកសង្គ្រោះ)។
៤.ការងារគាំទ្រដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមមូលដ្ឋាន ដោយ បញ្ជូនកម្លាំងពីថ្នាក់លើគាំទ្រប៉ុស្តិ៍ រួមមានការបំពេញបេសកម្មការងារក្នុង រយៈពេលវែង ឬខ្លី និងការផ្ទេរភារកិច្ច (ករណីសាមីខ្លួនស្ម័គ្រចិត្ត) ម្ចាស់ ការលើកម្ពស់សមត្ថភាពជំនាញ ប្តូរឥរិយាបថមន្ត្រីប៉ុស្តិ៍, ត្រូវជំរុញការផ្តល់ សេវាតាមតម្រូវការចាំបាច់នានា (ហាមកោសរូស), ពង្រឹងការគ្រប់គ្រង មនុស្ស មធ្យោបាយ អាវុធ ជាតិផ្ទុះ ព្រមទាំង ការគ្រប់គ្រងវត្តមានជន បរទេស ក្នុងមូលដ្ឋានតាមលិខិតឆ្លងដែន ទិដ្ឋាការស្នាក់នៅ និងមុខរបរ។
៥.ពង្រឹងការងារប្រចាំបញ្ជា និងអន្តរាគមន៍ ត្រូវមានវេនប្រចាំការ ត្រៀមអន្តរាគមន៍ តាមដាន ប្រតិកម្មរហ័ស បកស្រាយ បន្សាបឥទ្ធិពល ព័ត៌មានអវិជ្ជមាន ដែលបង្អួចកត្តិយសកងកម្លាំង។
៦.ពង្រឹងការងារគ្រប់គ្រងកម្លាំងក្នុងអង្គភាព
ត្រួតពិនិត្យលទ្ធផលការងារតាមការបែងចែកប្រគល់ភារកិច្ច (មានកិច្ចប្រជុំទៀងទាត់រាល់ខែ ជាមួយ ស្នងការរង និងការិ.ជំនាញ)ពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រី ដែលមានមុខជាក់ស្តែង បំពេញការងារ (គ្រប់គ្រងឱ្យនូវមន្ត្រីមក ឬមិនមកបំពេញការងារដាច់ខាត ជៀសវាងមន្ត្រីប្រព្រឹត្តិអំពើខុសច្បាប់នៅទីកន្លែងផ្សេងៗ) ហើយរាល់ការ សុំច្បាប់ធ្វើឡើងតាមគោលការណ៍កំណត់។ហាមដាច់ខាតពេលគ្រងឯកសណ្ឋាន មិនត្រូវថតបង្ហោះក្នុង បណ្តាញសង្គមឫកពារមិនថ្លៃថ្នូរ។
៧.កងកម្លាំងត្រូវមុះមុតដាច់ខាតការពារឱ្យបាននូវសន្តិភាព និង រដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។
តាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ ហេងសុផល ស្នងការនគរបាលខេត្តកំពង់ធំបានឲ្យដឹងថាទោះបីការខំប្រឹងប្រែងរបស់សមត្ថកិច្ចបានល្អប្រសើរក្តីប៉ុន្តែបទល្មើសនៅ តែមានកើតឡើងនៅក្នុងភូមិសាស្ត្រ ដូចជាបទល្មើសព្រហ្មទណ្ឌ តូចតាច ដែលបង្កឡើងដោយក្មេង គ្មានទីលំនៅច្បាស់លាស់ មានអាយុតិច មិនអាចទទួលចំពោះមុខច្បាប់ បញ្ហា អ្នកប្រើប្រាស់គ្រឿងញៀន រីករាលដាល ដល់គ្រប់ទីកន្លែងដាច់ស្រយាល ដោយចាញ់បោកលើជនចែកចាយ ជួញដូរ ។
– បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារកត្តាមនុស្ស មិនទាន់យល់ដឹង នឹងគោរពច្បាប់ បើកបរក្នុង ស្ថានភាពស្រវឹង ។
– កត្តាមធ្យោបាយ រថយន្តមានការដឹកសំពីងសំពោង ហួសកម្រិតកំណត់ រថយន្តកែច្នៃ គោយន្តកន្ត្រៃ រឺ ម៉កម៉ូតូ ដឹកទំនិញនៅពេលយប់ ភាគច្រើនគ្មានវិធានការគ្រប់គ្រង ។