Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មើមឈូក បន្លែសុវត្ថិភាព ពីកសិករ អ៊ុច ឆាត នៅស្រុកតាំងគោក ផលិតផលសម្រាប់អាហារសុខភាព

មើមឈូក បន្លែសុវត្ថិភាព ពីកសិករ អ៊ុច ឆាត នៅស្រុកតាំងគោក ផលិតផលសម្រាប់អាហារសុខភាព

(កំពង់ធំ )÷ កន្លងទៅថ្មីៗនេះកសិករ អ៊ុច ឆាត នៅភូមិត្រដក់ពង ឃុំពង្រស្រុកតាំងគោក ខេត្តកំពង់ធំ ជាអ្នកផលិតបន្លែ មើមឈូក ដាំដោយវិធី មិនប្រើគីមី ដែលកំពុងទទួលផលបានជាង៥តោន និងរង់ចាំការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។

កសិកររូបនេះបានបញ្ជាក់អំពីអត្ថប្រយោជន៍បន្លែមើមឈូក ជាបន្លែសុវត្ថិភាព  មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និង សំបូរទៅដោយវីតាមីន និងជាតិរ៉ែ ជាពិសេសមើមឈូកអាចច្នៃជាម្សៅមើមឈូក ល្អសម្រាប់សុខភាព និងជួយបន្ថែមចំណីអាហារ បែបធម្មជាតិ អាចចម្អិនជាមួយម្ហូបចំណីច្រើនប្រភេទដូចជា ស្ងោរជាមួយសាច់ជ្រូក ឬសាច់គោ ឆាបំពងជាមួយសាច់ បំពងម្សៅ ឬបំពងសាច់ត្រី/បន្លែផ្សេងៗ។  កសិកររូបនេះបានបើនិយាយអំពីតម្លៃថាសមរម្យ តម្លៃលក់៦,០០០ រៀល/គីឡូក្រាម បើយកចាប់ពី១០គីឡូក្រាម ឡើងទៅ៥,០០០រៀល/គីឡូក្រាម ទំនាក់ទំនងទិញតាមរយៈលេខទូរសព្ទ មានតេឡេក្រាមលេខ017681056  និង0312369602 ។

កសិករ អ៊ុច ឆាត បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលស្រុកខ្មែរ ដើម្បីជួយលើកទឹកចិត្តកសិករខ្មែរ។ ជាមួយគ្នានេះដែរគាត់ក៏ស្នើសុំស្ថាប័នពាក់ព័ន្ធជួយស្វែងរកទីផ្សារបន្ថែម ដើម្បីអាចពង្រីកការដាំដុះតាមតម្រូវការអតិថិជនក្នុងពេលខាងមុខ។

ជាចុងក្រោយ គាត់បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន កន្លងមកដែលបានជួយផ្សព្វផ្សាយបន្លែនេះ ធ្វើឱ្យមានអតិថិជន កើនឡើង ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ សូមពុកម៉ែបងប្អូនទាំងអស់ចូលរួមគាំទ្រផលិតផលខ្មែរ ជាស្នាដៃរបស់កូនខ្មែរ បរិភោគទៅមិនប៉ះពាល់ដល់សុខភាព ដល់មិនប្រើប្រាស់សារធាតុគីមីនោះឡើយ។ អត្ថបទលោក ធូ កែវមុន្នី ពិនត្យដោយអ៊ុម ញឹប

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV