Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សាយ គឹមឡម បានលើកឡើងថាផ្លូវបេតុង និងហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះនៅក្នុងស្រុកស្ទោងគឺដើម្បីឆ្លើយតបសំណូមពរ តម្រូវការប្រជាពលរដ្ឋក្នុងមូលដ្ឋាន

លោក សាយ គឹមឡម បានលើកឡើងថាផ្លូវបេតុង និងហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះនៅក្នុងស្រុកស្ទោងគឺដើម្បីឆ្លើយតបសំណូមពរ តម្រូវការប្រជាពលរដ្ឋក្នុងមូលដ្ឋាន

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងបានថ្លែងដូច្នេះនៅ ក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញពិនិត្យមើលដំណើរការធ្វើផ្លូវបេតុងថ្មីនៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។

លោកបញ្ជាក់បន្ថែមថា ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធថ្មីៗគឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញតម្រូវការជាក់ស្ដែងនិងបង្ហាញឱ្យឃើញពីសុខសន្តិភាពនិងការអភិវឌ្ឍក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសអ្នកនៅសងខាងផ្លូវ សូមចូលរួមថែរក្សាការពារផ្លូវនេះឱ្យបានល្អ ទាំងបរិស្ថាន អនាម័យ សោភ័ណភាព ដើម្បីធានានូវគុណភាពនិងការប្រើប្រាស់បានយូរអង្វែង។

លើសពីនេះប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចិនត្បូង និងស្រុកខ្ទង់ទាំងមូលមានការសាទរនិងរីករាយក្រៃលែងជាមួយសមិទ្ធផលថ្មីៗជាពិសេសផ្លូវបេតុងដែលរដ្ឋបាលឃុំនិងរាជរដ្ឋាភិបាលតែងតែសាងសង់ជូនពួកគាត់ជារៀងរាល់ឆ្នាំដែលជាការឆ្លើយតបនឹងតម្រូវការព្រមទាំងធ្វើដំណើរបានស្រួលជាងមុនប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស។

សូមបញ្ជាក់ថាផ្លូវបេតុងថ្មីដែលកំពុងដំណើរការសាងសង់នេះស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ដែលជាថវិកាមូលនិធិឃុំឆ្នាំ ២០២៤មានចំនួន៦ខ្សែ ប្រវែង១,៣៩៦ ម៉ែត្រ អស់ថវិកាសរុប១៧៥,១២០,០០០ រៀល។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains