លោក ឃីម សុខឃាង បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាគ្រឹស្ទបរិស័ទ នៅភូមិសំរិត
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ លោក ឃីម សុខឃាងអភិបាលស្រុកប្រាសាទសំបូរ បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាគ្រឹស្ទបរិស័ទ នៅព្រះវិហារមេតូឌីសសំរិត នៅភូមិសំរិត ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២៤នេះ ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនគ្រឹស្ទបរិស័ទលោក ឃីម សុខឃាង បានថ្លែងអំណរគុណថំពោះលោក លន់ សុខុម ប្រធានតំបន់ប្រចាំកំពង់ធំ-ព្រះវិហារ ដែលបានបង្កើតឱ្យមានការជួបជុំនេះឡើងក្នុងគោលបំណងដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសហគមន៍តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសឹង្ហបូរី ។
លោកអភិបាលស្រុកប្រាសាទសំបូរ ក៏បានលើកទឹកចិត្តចំពោះក្រុមគ្រូពេទ្យស័គ្រចិត្តមកពីប្រទេសសឹង្ហបូរី ដែលបានពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន័របស់យើង និងបានលើកសរសើរដល់គ្រឹស្ទសាសនា ដែលបានចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាជន និងការសិក្សារបស់ក្មួយៗផងដែរ ។
លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានលើកឡើងបន្ថែមថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិគោរពប្រណិប័តន៍សាសនាដែលខ្លួនពេញចិត្តទោះបីរដ្ឋធម្មនុញ្ញបានកំណត់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ហើយសាសនាទាំងអស់សុទ្ធតែមានគោលដៅតែមួយគឺអប់រំឱ្យមនុស្សល្អ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។