Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ៖សមាជិកក្រុមប្រឹក្សាក្រុង ស្រុកទាំងអស់ត្រូវស្វែងយល់ពីតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់ដើម្បីឆ្លើយតបការបម្រើកិច្ចការស្ត្រីនិងកុមារ

សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ៖សមាជិកក្រុមប្រឹក្សាក្រុង ស្រុកទាំងអស់ត្រូវស្វែងយល់ពីតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់ដើម្បីឆ្លើយតបការបម្រើកិច្ចការស្ត្រីនិងកុមារ

(កំពង់ធំ)៖លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជំរុញឲ្យសមាជិកក្រុមប្រឹក្សាក្រុង ស្រុកទាំងអស់ត្រូវស្វែងយល់ពីតួនាទីនិងភារកិច្ចរបស់ខ្ឡួនឲ្យបានច្បាស់ដើម្បីឆ្លើយតបការបម្រើកិច្ចការស្ត្រីនិងកុមារ ។

លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធិ បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីតួនាទីនិងភារកិច្ចគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ក្រុង ស្រុក ថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២៤នៅសាលាខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សៀង លី សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ហុក ផល្លី សមាជិកក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ក្រុង ស្រុក ចាច្រើនរូប ។

លោកជំទាវបញ្ជាក់ថាកិច្ចប្រជុំនេះមានគោលបំណងនៃការបង្កើតគណៈកម្មាធិការក្រុមប្រឹក្សាស្រុក ត្រូវរៀបចំបង្កើតឲ្យមានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារដើម្បីផ្តល់យោបល់និងលើកជាអនុសាសន៌ជូនក្រុមប្រឹក្សា គណៈអភិបាលនិងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាលើបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័របញ្ហាស្ត្រី
យុវវ័យ កុមារ និងជនងាយរងគ្រោះ ដែលស្ថិតនៅក្នុងអំណាច មុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សា។

លោកជំទាវបន្តថាគណៈកម្មាធិការមានសិទ្ធិស្នើសុំក្រុមប្រឹក្សារបស់ខ្លួនដើម្បីបង្កើតអនុគណៈកម្មាធិការ ឬ ក្រុមការងារ តាមតម្រូវការនៃច្បាប់ លិខិតបទ លិខិតបទដ្ឋានគតិយុត្តនានានឹងតាមការចាំបាច់ដើម្បីជួយ គ.ក.ស.ក ចូលរួមរាល់ប្រកិច្ចប្រជុំរបស់ក្រុមប្រឹក្សា គណៈកម្មាធិការនានា និងគណៈអភិបាល លើកលែងតែប្រជុំសម្ងាត់ និងចាត់់តាំងសមាជិករបស់ខ្លួនយ៉ាងច្រើនពីររូបដើម្បីចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាគណៈអភិបាលនិងគណៈកម្មាធិការនាំនា របស់ក្រុមប្រឹក្សា។ ក្នុងករណីសមាជិកដែលត្រូវចាត់តាំងឲ្យចូលកិច្ចប្រជុំជាសមាជិកក្រុមប្រឹក្សា សមាជិកនេះមានសិទ្ធិបោះឆ្នោតក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំគណៈអភិបាលបានឡើយ។

លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធិ ជំរុញឲ្យគណកម្មាធិការក្រុងស្រុកត្រូវរៀបចំផែនការសកម្មភាព ផែនការថវិកា សម្រាប់ការងារជាអទិភាពដែលទាក់ទងនឹងស្ត្រី កុមារ យុវវ័យ និងក្រុមជនងាយរងគ្រោះដើម្បីអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួនមានប្រសិទ្ធិភាព។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun