Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ ដោះស្រាយសំណើ សំណូមពរ និងបណ្ដឹងជូនពលរដ្ឋនៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង

អភិបាលខេត្តកំពង់ធំ ដោះស្រាយសំណើ សំណូមពរ និងបណ្ដឹងជូនពលរដ្ឋនៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានទទួលសំណើ សំណូមពរ និងបណ្ដឹងសរុបចំនួន២ករណី ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង។

ករណីទី១៖ ប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយស្នើសុំធ្វើស្រែលើដីដែលពួកគាត់ធ្លាប់បានប្រើប្រាស់ និងអាស្រ័យផលកន្លងមក នៅតំបន់អូរតាសេក (អាងទឹក ខឹម ខៀង) ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ករណីទី២៖ ប្រជាពលរដ្ឋ៩៦គ្រួសារ ដែលបានអះអាងថាឈ្មោះ អ៊ុង ប៉ូហ៊ី, ឈ្មោះ អ៊ុង ហូ និងបក្សពួកបានរំលោភយកដីរបស់ពួកគាត់ដែលជារបបរដ្ឋចែកឱ្យតាំងពីឆ្នាំ១៩៨២ បម្រុងលួចធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅតំបន់២ អូភេ ឃុំម្សាក្រុង ស្រុកស្ទោង ខេត្តកំពង់ធំ។

ពាក់ព័ន្ធករណីខាងលើនេះ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយនៅទីតាំងនីមួយៗ ដែលទទួលបានលទ្ធផល ដូចខាងក្រោម៖

ករណី១៖ ដីទំហំ១៥,១៣២ហិកតា ដែលមានប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែងចំនួន ៦៧គ្រួសារ នៅតំបន់អូរតាសេក (អាងទឹក ខឹម ខៀង) ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាដីស្ថិតក្នុងតំបន់២ (ទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ ២៨ អនក្រប.ក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កាត់ឆ្កៀលចេញពីតំបន់៣)។

ចំពោះករណីនេះ រដ្ឋបាលខេត្តនឹងពន្លឿនចំណាត់ការលើសំណើស្នើសុំធ្វើការវាស់វែង ចុះបញ្ជីអាស្រ័យផលជូនប្រជាពលរដ្ឋ។ តបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅទីតាំងផ្ទាល់ដែលស្នើសុំកិច្ចអន្តរាគមន៍ ក្នុងការបញ្ចុះតម្លៃទឹកស្រោចស្រព ឯកឧត្តមអភិបាលខេត្ត ក៏បានសម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់ទឹក ព្រមទាំងបានឯកភាពបញ្ចុះតម្លៃពី៤៤០,០០០រៀល មកត្រឹម៣៥០,០០០រៀល/ហិកតា តាមសំណូមពរ។

ករណីទី២៖ ដីទំហំ១២០ហិកតា ស្ថិតនៅក្នុងតំបន់២ អូរភេ ឃ្មុំម្សាក្រុង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលប្រជាពលរដ្ឋ៩៦គ្រួសារ ប្តឹងទាមទារដីទំហំ៩០ហិកតា ដែលដីនោះជាដ៏ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និងបានចុះបញ្ជីជាដីរដ្ឋ ហើយក៏ជាកម្មវត្ថុនៃកិច្ចសន្យាវិនិយោគទៅឱ្យឯកជនចាប់តាំងពីឆ្នាំ២០០៥មកម៉្លេះ។

ករណីទាមទារខាងលើនេះ រដ្ឋបាលខេត្តនឹងបន្តសិក្សាស្វែងរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ឈរលើមូលដ្ឋានច្បាប់ ដោយទុករយៈពេល៦សប្តាហ៍ក្នុងការសិក្សាលម្អិតបន្ថែម រួចត្រឡប់មកជួបបងប្អូនប្រជាពលរដ្ឋម្តងទៀត។

រដ្ឋបាលខេត្តក៏បញ្ជាក់ជូនអំពីការរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការថែរក្សាទ្រព្យសម្បត្តិស្របច្បាប់របស់រដ្ឋ និងចាត់វិធានការចំពោះជនខិលខូចដែលមានចេតនាទុច្ចរិត ញុះញង់ប្រជាពលរដ្ឋឱ្យមានការតវ៉ា និងការទន្ទ្រានកាន់កាប់ដីតំបន់៣ និងដីរដ្ឋផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ ជៀសវាងជឿតាមការញុះញង់របស់ជនខិលខូចចូលទៅទន្ទ្រានកាន់កាប់ដីតំបន់៣ និងដីស្របច្បាប់របស់រដ្ឋ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains