អគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ០១ខ្នង និងខូចខាតសម្បត្តិអស់មួយចំនួនធំ នៅស្រុកស្ទោង
(កំពង់ធំ)÷នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៣និង៥០នាទី មានករណីភ្លើងឆេះផ្ទះចំនួន០១ខ្នង នៅភូមិ ឈើទាលឃុំ កំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ
មូលហេតុ ដោយសារដុតសំរាមក្រោយផ្ទះខ្វះការប្រុងប្រយ័ត្នធ្វើឱ្យឆេះរៀលមកឆេះផ្ទះតែម្ដង។
តាមប្រភពពីសមត្ថកិច្ចលោកវីរៈសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានឱ្យដឹងថាករណីភ្លើងឆេះផ្ទះមួយខ្នងម្ចាស់ផ្ទះឈ្មោះ សុខ ចាន់រម្យនាថ ភេទស្រីអាយុ៣៨ឆ្នាំ បណ្តាលឱ្យខូតខាតសម្បត្តិមានដូចជា÷ ផ្ទះ១ ខ្នង ទំហំ១២ម៉ែត្រ×១២ម៉ែត្រ ផ្ទាល់ដី និងសម្ភារមាន មាស ២ដំឡឹង និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង បានជួយសង្គ្រោះឬជញ្ជូនបាននោះឡើយ។
លោកអធិការនគរបាលស្រុកស្ទោង បានបញ្ជាក់ថាការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង (រថយនពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកស្ទោង ប្រើអស់០២រថយន្តស្មេី៩ម៉ែតគួប និងរថយន្ពន្លត់អគ្គីភ័យតរបស់ឧកញ្ញា លឹម ប៊ុនណា អស់០១រថយន្ត ស្មេី៥,៥ម៉ែតគួប ប្រើប្រាស់កម្លាំងនគរបាលសរុបចំនួន២៥នាក់-ប្រេីប្រាស់កម្លាំងអាវុធហត្ថស្រុកចំនួន០៥នាក់-ប្រេីប្រាស់កម្លាំងប្រជាការពារចំនួន១២នាក់ និងប្រជាពលរដ្ឋ៥៨នាក់ មន្ត្រីរដ្ឋបាលស្រុក/ឃុំ៧នាក់-យេីងបានជួយពន្លត់បានទាំងស្រុង។
ចំពោះករណីភ្លើងឆេះផ្ទះអស់០១ខ្នង មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត្តមនុស្សឡើយ។ អត្ថបទអធិការនគរបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។