Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

‎លោកជិន ហុីនក្រើនរំលឹកដល់លោកមេភូមិ អនុភូមិ សមាជិកភូមិទាំងអស់នៃរដ្ឋបាលឃុំសាលាវិស័យ ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ ជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យភូមិ មានការរីកចម្រើន និងមានសុខសន្តិភាព

‎លោកជិន ហុីនក្រើនរំលឹកដល់លោកមេភូមិ អនុភូមិ សមាជិកភូមិទាំងអស់នៃរដ្ឋបាលឃុំសាលាវិស័យ ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ ជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យភូមិ មានការរីកចម្រើន និងមានសុខសន្តិភាព

‎(កំពង់ធំ)៖ លោក ជិន ហ៉ីន មេឃុំសាលាវិស័យ បានណែនាំ ក៏ដូចជាក្រើនរំលឹកដល់លោកមេភូមិ អនុភូមិ សមាជិកភូមិទាំងអស់នៃរដ្ឋបាលឃុំសាលាវិស័យ ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ ជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យភូមិ មានការរីកចម្រើន និងការអភិវឌ្ឍ។

‎លោកមេឃុំលើកឡើងក្នុងកិច្ចប្រជុំប្រចាំខែនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកមេឃុំបានឱ្យដឹងថា មេភូមិ តួនាទីយ៉ាងសំខាន់ក្នុងមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជូនសាធារណជនឱ្យបានលឿន រហ័ស ជឿទុកចិត្តបាន ពិសេសត្រូវចេះកសាងផែនការ ក្នុងការអភិវឌ្ឍភូមិរបស់ខ្លួន ដែលមានលក្ខណៈតម្លាភាពជូនប្រជាពលរដ្ឋ លើផ្នែកផ្សេងៗ ដែលជាគម្រោងអទិភាព តម្រូវការ និងសំណូមពរ របស់ពួកគាត់ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍនៅមូលដ្ឋានឲ្យមានភាពរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអាណត្តិទី៧នេះ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យកជាអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកទេសវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។

‎លោក ជិន ហ៉ីន បន្ថែមថាពាក្យថាមេមានន័យណាស់ស្រួលហៅ តែពិបាកធ្វើ ដែលពាក្យមេទាំងនោះមានបួនគឺ ១មេគិតគឺមិត្តគេ ២មេគុណគឺមុនគេ ៣មេកែគឺម៉ែគេ ៤មេគុក មុខគេ មេភូមិទាំងអស់ត្រូវបន្តពង្រឹងការងារអនុវត្តការងារឱ្យបានល្អប្រសើរ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាធ្វើ រួមគ្នាគិត ធ្វើយ៉ាងណារុញច្រានចក្ខុវិស័យនៅក្នុងភូមិ ឱ្យមានការការអភិវឌ្ឍ និងមានការរីកចម្រើន ពិសេសមេភូមិ ត្រូវរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ជាភាពចាស់ទុំ ហើយភូមិនីមួយៗត្រូវមានផែនការ និងចក្ខុវិស័យច្បាស់លាស់ មានការបែងចែកភារកិច្ចត្រឹមត្រូវ និងរបបប្រជុំច្បាស់លាស់ដើម្បីសម្រេចនូវគោលបំណងរបស់ខ្លួន។

‎លោកមេឃុំ ក៏បានលើកទឹកចិត្តមេភូមិទាំងអស់ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ហើយមេភូមិ ត្រូវមានការចែករំលែកនិងលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ធ្វើយ៉ាងណា ត្រូវចេះសហការ សាមគ្គីភាព លើកិច្ចការងារផ្សេងៗ ឱ្យមានលក្ខណៈល្អប្រសើរ ត្រូវយកគោលការណ៍ច្បាប់ជាធំក្នុងការអនុវត្តកិច្ចការងារ  ពិសេសចេះសម្របសម្រួលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន សូមកុំធ្វើដូចពាក្យចាស់ពោលថា(ត្រីងៀតឆ្លៀតពង កន្ទេលធំបន្លំដេក)

‎ជាចុងក្រោយ លោកមេឃុំបានសង្កត់ធ្ងន់ ដល់លោកមេភូមិ ត្រូវរាយការណ៍ រាល់បទល្មើស ផ្សេងៗដែលបានកើតឡើងនៅក្នុងមូលដ្ឋាន មានបទល្មើសគ្រឿងញៀន អំពើលួចឆក់ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង ដែលបានធ្វើសកម្មភាពនៅតាមភូមិនីមួយៗ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវតែបង្ក្រាបរាល់បទល្មើសដែលបានកើតឡើង ឱ្យបានទាន់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានទំនុកចិត្ត និងជឿជាក់ ក្នុងការអនុវត្តច្បាប់ដែលប្រមុខថ្នាក់ដឹកនាំកំពុងយកចិត្តទុកដាក់៕ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV