Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ នាយចំណង់ ផាត ចន ដែលបានពលីជីវិតក្នុងភារកិច្ចការពារជាតិ និងមាតុភូមិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ នាយចំណង់ ផាត ចន ដែលបានពលីជីវិតក្នុងភារកិច្ចការពារជាតិ និងមាតុភូមិ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅគោរពវិញ្ញាណក្ខន្ធ សពលោកនាយចំណង់ ផាត ចន នាយទាហាននៅ អង្គភាពកងវរសេនាតូចលេខ ៤២១ នៃកងពលតូចថ្មើរជើងលេខ៤២ ចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបានពលីជីវិតនៅពេលថ្មីៗកន្លងទៅនេះ ក្នុងភារកិច្ចដឹកជញ្ជូនស្បៀង និងសម្ភារប្រើប្រាស់ ទៅកាន់ចំណុចឈរជើង របស់អង្គភាព បណ្ដាឲ្យគ្រោះថ្នាក់ចរាចរណ៍ ហើយបានពលីជីវិតនៅនឹងកន្លែង នៅទិសទីបី តំបន់ខ្សែបន្ទាន់ព្រំដែនកម្ពុជា-ថៃ ។ ដែលពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅ នៅភូមិស្រិតខាងកើត ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់វីរយុទ្ធជនក្នុងភារកិច្ចការពារបូរណភាពទឹកដី និងបានគោរពវិញ្ញាណក្ខន្ធ បួងសួងដល់វិញ្ញាណក្ខន្ធសពលោកនាយចំណង់ ផាត ចន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានចូលរួមថវិកាមួយចំនួនរបស់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមក្នុងពិធីបុណ្យសព និងទាំងបានសូមជូនពរដល់ក្រុមគ្រួសារសព សុំឱ្យមានសុខភាពល្អ សំណាងល្អ និងទទួលបាននូវ សេចក្តីសុខ សេចក្តីចម្រើន ក្នុងក្រុមគ្រួសារតរៀងទៅ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាង ឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានចុះហត្ថលេខា នៅលើសៀវភៅក្រាំងមាស ដើម្បីចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព លោកនាយចំណង់ ផាត ចន  នាឱកាសនេះផងដែរ ។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV