Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ មាន សំអាន ៖ ប្រទេសជាតិមានសន្តិភាពបានផ្តល់នូវការជួបជុំ និងភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា

លោកជំទាវ មាន សំអាន ៖ ប្រទេសជាតិមានសន្តិភាពបានផ្តល់នូវការជួបជុំ និងភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា

(កំពង់ធំ)៖ លោកជំទាវ មាន សំអាន ប្រធានគណ:កម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានប្រធានគណ:កម្មមាធិការកណ្តាល សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឃន៍កម្ពុជា បានលើកឡើងថា ប្រទេសជាតិមានសន្តិភាពបានផ្តល់នូវការជួបជុំ និងភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ។

លោកជំទាវលើកឡើងបែបនេះ ក្នុងកម្មពិធីចែកចង្ក្រានសន្សំសំចៃថាមពលជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣២០គ្រួសារ នៅឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា ដែលលោកតែងគិតគូរពីសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈទាំងអស់។

លោកជំទាវបានបន្តថា ប្រទេសមានសុខសន្តិភាពបានបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍ ហើយសន្តិភាព គឺជាឱសថទិព្វសម្រាប់មនុស្សគ្រប់រូប និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពឱ្យនៅគង់វង្ស ព្រោះថាសុខសន្តិភាពបានធ្វើឱ្យជីវភាពរស់នៅល្អប្រសើរ និងកំពុងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ នៅទូទាំងប្រទេសបានជួបជុំកម្សាន្តសប្បាយរីករាយ និងចែករំលែកការសប្បាយ ដោយបានជួបជុំគ្នា ដើម្បីចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់។

លោកជំទាវបានបន្ថែមថា ក្រោមម្លប់សន្តិភាព កម្ពុជាចាប់ផ្តើមមានកម្លាំងសេដ្ឋកិច្ច និងបានផ្លាស់ប្តូរមុខមាត់ថ្មី ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងរក្សាបាននូវអត្តសញ្ញាណជាតិ។ ដូច្នេះសន្តិភាព គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសជាតិ។

លោកជំទាវ ក៏បានជម្រាបជូនបងប្អូនប្រជពលរដ្ឋពីបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងសម្ដែងនូវការគោរពដឹងគុណ កោតសរសើរខ្ពស់ចំពោះវីរភាពរបស់យុទ្ធជនកងទ័ពរបស់យើងដែលបាន ខិតខំតស៊ូពុះពារប្រយុទ្ធប្រឆាំង និងក្រាញននៀលការពារជាតិមាតុភូមិមិនឱ្យបាត់បង់ ដើម្បីរក្សាបូរណភាពទឹកដី ដែលជាកេរដំណែលរបស់ដូនតា និងរក្សាបាននូវសុខសុវត្ថិភាព ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយសុខក្សេមក្សាន្ត។

ជាមួយគ្នានោះលោកជំទាវ បានគូសបញ្ជាក់ថា ការចែកចង្ក្រានសន្សំសំចៃថាមពលជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន រួមចំណែកការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ។ ព្រមទាំងសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការជឿជាក់ មុតមាំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី ដើម្បីបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ។ អត្ថបទដោយ សូរហ៊ាន សំអាង.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV