Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ​

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ​

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​ អមដំណើរ​ដោយ​លោក​ ជួន​ សិលា​វុិត​ ប្រធាន​សាខា​​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្ត​កំពង់ធំ​ និងលោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានដឹកនាំសហការី​ នៃ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ និងស្រុកកំពង់ស្វាយ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ឃុំ​ ភូមិ​ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធជនសោធននិវត្តន៍ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​​ នៅ​គេហដ្ឋាន​របស់​សព​ ស្ថិតនៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ​ ។

លោក​អនុ​សេនី​យ៍ទោ​ នួន ស៊ីថាល់ នាយ​នាយរងការិយាល័យយោធាតំបន់ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បានបញ្ជាក់ថា៖ លោក ​ហ៊ន ពៅ ជាអតីតយុទ្ធជន​ អាយុ ៦៥ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ត្រី បានចូលរួមបម្រើក្នុងជួរកងទ័ព ​នៅអតីតអង្គភាពវរសេនាតូចលេខ​៥៥​ យោធាខេត្តកំពង់ធំ​​ ក្នុងឆ្នាំ១៩៨៨ ។ ហើយត្រូវបានក្រសួងការពារជាតិដាក់​ចូលនិវត្តន៍នៅក្នុងឆ្នាំ២០១២ ​លោកត្រូវបានទទួលមរណភាពដោយសាររោគា ពាធ កាលពីថៃ្ង​ទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​​ ដោយបានបន្សល់ទុកនូវភរិយា និងកូន រស់នៅក្នុងបន្ទុកចំនួន ៥នាក់ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ទី​បំផុត​ចំពោះ​ការ​បាត់បង់​លោក​អនុសេនីយ៍​ត្រី ហ៊ន ពៅ ​ជាអតីតយុទ្ធជន ដែលធ្លាប់បានចូលរួមតស៊ូប្រយុទ្ធក្នុងសមរភូមិជាច្រើន នៅក្នុងខេត្តកំពង់ធំ ក្នុងការការ​ពារ ទប់​ស្កាត់​ មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត វិល​ត្រឡប់​មក​វិញ​ និង​បាន​ចូល​រួម​ចំណែក​អនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ជម្រាប​ជូន​ក្រុម​គ្រួសារ​សព​ និង​ប្រជាពលរដ្ឋ​អំពី​ប្រសាសន៍​សំខាន់​ៗរបស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ចំពោះ​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ គិត​ទាំង​ការ​យក​ចិត្ត​ទុកដាក់​ ការ​សិក្សា​រៀន​សូត្រ​ ការ​ផ្តល់​ការ​ងារ​សមស្រប​សម្រាប់​កូន​ចៅ​អតីត​យុទ្ធ​ជន​ និងនិវត្តជន​យេីង​ រួម​ទាំង​ការ​ដោះ​ស្រាយ​ដីធ្លី​ និង​ផ្ទះ​សម្បែង​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ដែល​គ្មាន​ដី​គ្មាន​ផ្ទះ​ ពិត​ប្រាកដ​ផងដែរ​ ។

នៅ​ក្នុង​ឱកាស​ ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ និង​គោរព​វិញ្ញាណក្ខន្ធ​សព​ អតីតយុទ្ធជនសោធននិវត្តន៍​ ឈ្មោះ​ ហ៊ន ពៅ នេះដែរ ។ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្រគល់​ជូន​នូវ​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​ ៤លានរៀលនិង​គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទ​មុន្នី​ ជូន​ដល់​ក្រុម​គ្រួសារ​សព​ផងដែរ​  និង​បាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​លោក​អនុសេនីយ៍​ត្រី​ ហ៊ន ពៅ បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV