អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីដាំស្ដារព្រៃឈើ ១០,០០០ដើម ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីដាំស្ដារព្រៃឈើ ១០,០០០ដើម នៅតំបន់ច្រកតោល ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ថ្ងៃនេះ យើងនាំគ្នាដើមឈើលើផ្ទៃដីដែលបានដកហូត ក្នុងគោលបំណងដើម្បីស្តារព្រៃឈើឡើងវិញ និងទីជម្រកសម្រាប់ជីវៈចម្រុះ ក៏ដូចជារួមចំណែលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋមូលដ្ឋានអំពីសារៈប្រយោជន៍នៃព្រៃឈើ ។ ថ្វីត្បិតតែការដាំដើមឈើនៅពេលនេះ វាតិចតួចណាស់ មិនស្មើនឹងព្រៃឈើដែលបានកាប់បំផ្លាញក៏ពិតមែន ប៉ុន្តែវាបានបង្ហាញនូវខ្លឹមសារ ព្រៃឈើពិតជាមានតម្លៃណាស់ ដើមឈើដែលយើងដាំមួយដើមៗ តើត្រូវប្រើរយៈពេលប៉ុន្មានឆ្នាំ ទើបអាចធំរីកលូតលាស់ដូចដើម។ ដូច្នេះ សូមយើងទាំងអស់គ្នា ត្រូវយល់អំពីត្រូវយល់អំពីតម្លៃនៃព្រៃឈើ រួមគ្នាទប់ស្កាត់ការការពារធនធានធម្មជាតិ ត្រូវរក្សានូវស្ថានភាពបច្ចុប្បន្ននេះឱ្យបាន ហាមការកាប់ទន្ទ្រានដីព្រៃ និងការទិញលក់ដីព្រៃបន្តទៀតនោះទេ។
ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវមានវិធានការច្បាស់លាស់ក្នុងការការពារធនធានធម្មជាតិនេះ។ អត្ថដោយ រិទ្ធី, រូបភាពៈ ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប។