Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សួគ៌ ប៊ុនធង ដឹកនាំក្រុមការងារទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោក ហុង យានចាំង ដែលគ្រោះថ្នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប

លោក សួគ៌ ប៊ុនធង ដឹកនាំក្រុមការងារទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោក ហុង យានចាំង ដែលគ្រោះថ្នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប

(កំពង់ធំ)÷ នៅរសៀលថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក សួគ៌ ប៊ុនធង អនុប្រធានភាពសហព័ន្ធយុវជនកម្ពុជាស្រុក តំណាងឱ្យលោក សាយ គឹមឡម ប្រធានប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ដឹកនាំក្រុមការងារធ្វើដំណើរទៅមន្ទីរពេទ្យខេត្តសៀមរាប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោក ហុង យានចាំង សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង ដែលកំពុងសម្រាកព្យាបាលបន្ទាប់ពីរងគ្រោះថ្នាក់ក្នុងការបម្រើសង្គម។
   
លោក ហុង យានចាំង បានជួបប្រទះគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ពីជណ្ដើរ ខណៈកំពុងឡើងកាប់ដើមឈើជួយប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការគ្រោះថ្នាក់ទាំងនេះនាំឱ្យប៉ះពាល់ដល់ការបាក់ឆ្អឹងត្រគៀកស្ដាំ និងកដៃស្ដាំ ដែលត្រូវការការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យខេត្តសៀមរាប។ ក្នុងចំណុចនេះ យើងបានឃើញពីស្មារតីខ្ពង់ខ្ពស់ក្នុងការបំពេញភារកិច្ចការងារសង្គម របស់លោក ហុង យានចាំង ដែលមិនរួញរាបដិសេធពេលប្រជាពលរដ្ឋត្រូវការជំនួយ។ សកម្មភាពរបស់លោកគឺជានិមិត្តរូប នៃការខិតខំរួមចំណែក ដឹកនាំគំរូល្អសម្រាប់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងស្រុកស្ទោង។
 
ក្នុងឱកាសជួបសួរសុខទុក្ខនេះ លោក សួគ៌ ប៊ុនធង និងគណៈកម្មាធិការ បាននាំយកថវិកា២,៤៦០,០០០រៀល មកជូនដល់លោក ហុង យានចាំង ដើម្បីជួយចំណាយព្យាបាល និងបង្ហាញពីការយកចិត្តទុកដាក់រឹងមាំរបស់ថ្នាក់ដឹកនាំចំពោះសមាជិកដែលជួបបញ្ហាប្រឈម ឬរងគ្រោះថ្នាក់ក្នុងការបំពេញភារៈកិច្ចសង្គម។ ពេលវេលានេះ មិនត្រឹមតែជាការជួយសង្គ្រោះបឋមនោះទេប៉ុន្តែជាភស្តុតាងបង្ហាញថាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ជាស្ថាប័នដែលយល់ចិត្ត ទុកចិត្ត និងឈរ​លើស្មារតីរួបរួមគ្នាជា​ធ្លុងមួយ។ ការសួរសុខទុក្ខនេះ បង្ហាញពីស្មារតីមិត្តភាព ក្ដីមេត្តាករុណា និងទំនាក់ទំនងដ៏រឹងមាំរវាងថ្នាក់ដឹកនាំ និងសមាជិកគ្រប់រូប។

លោក សួគ៌ ប៊ុនធង អនុប្រធានភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង សូមកោតសរសើរចំពោះភាពសកម្ម ក្ដីស្មោះត្រង់ និងការខិតខំឧស្សាហ៍របស់លោក ហុង យានចាំង ដែលតែងតែឈរ​ជាជួរមុខគេ ក្នុងសកម្មភាពសង្គម និងជួយអភិវឌ្ឍឃុំ-ស្រុកដោយស្មារតីស្ម័គ្រចិត្ត។ សូមឱ្យលោក ហុង យានចាំង មានកម្លាំងចិត្តរឹងមាំ ព្យាបាលឱ្យបានជាសះស្បើយរហ័ស និងត្រឡប់មកចូលរួមសកម្មភាពសង្គមជាមួយសមាជិកសមាជិកា ជាថ្មីវិញទៀត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV