លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំប្រជុំជួរទ័ព ត្រួតពិនិត្យកម្លាំង ផ្សព្វផ្សាយបទបញ្ជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
(កំពង់ធំ )÷ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំជួរទ័ព ត្រួតពិនិត្យកម្លាំង ផ្សព្វផ្សាយបទបញ្ជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ត្រៀមបម្រុងកម្លាំង មធ្យោបាយគ្រឿងបំពាក់ និងសម្ភារៈបរិក្ខារ ត្រៀមអន្តរាគមន៍ តាមបទបញ្ជារបស់ថ្នាក់លើ ។
កងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច ប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដេីម្បីតែផលប្រយោជន៍ខ្លួនឯង លាបណ៌លេីរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឱ្យមានការភន្តច្រឡំ លេីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា -ឡាវ-វៀតណាម (CLV-DTA)។
ជាមួយគ្នានោះក្នុងនាមកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានរៀបចំរួចជាស្រេចដេីម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ។ កម្លាំងយើងត្រៀម២៤លេី២៤ម៉ោង និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បង្ក្រាប រាល់បទល្មេីសផ្សេងៗកុំឱ្យកេីតមាននៅក្នុងមូលដ្ឋាន ដូចជា ក្មេងៗទំនេីង ល្បែងស៊ីសង គ្រឿង ញៀនជាដេីម ប្តេជ្ញា បង្ក្រាបដោយគ្មានការលេីកលែងឡេីយ៕អត្ថបទកងរាជអាវុធហត្ថ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។