Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហការជាមួយរដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែងសងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហការជាមួយរដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែងសងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

(កំពង់ធំ) ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហការជាមួយរដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែងសងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងឯកឧត្តមងួនរាសីអភិបាលរងខេត្តកំពង់ធំនៅព្រឹកថ្ងៃទី 16 ខែសីហាឆ្នាំ 2024នៅសល់ប្រជុំសាលាខេត្ត។

ឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំមានប្រសាសន៍ថារហូតមកដល់ពេលបច្ចុប្បន្ននេះ អាជីវកម្មល្បែងសំណាង និងល្បែងស៊ីសងគ្រប់ប្រភេទ ស្ថិតក្នុង ភូមិសាស្រ្តខេត្តកំពង់ធំ មានចំនួនសរុប ៤១៨ទីតាំង ក្នុងនោះអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលមានអាជ្ញាប័ណ្ណអនុញ្ញាតស្របច្បាប់មានចំនួន ០៣ទីតាំង និងមិនមាន អាជ្ញាប័ណ្ណចំនួន ៤១៥ទីតាំង ត្រូវបានបិទជាស្ថាពរ ។
លទ្ធផលការងារដែលសម្រេចបាននេះ ដោយសារតែមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផងដែរ ហើយក៏ជាចំណែកមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងចូលរួម ក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ដើម្បីភូមិឃុំមិនមានល្បែងផ្សងសំណាង និងល្បែងស៊ីសង គ្រប់ប្រភេទ ។

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក បានលើកឡើងថាការគ្រប់គ្រងល្បែងស៊ីសង ពិតជាមាន សារៈសំខាន់ដើម្បីផ្សព្វផ្សាយដល់គ្រប់ភាគីឲ្យមានការយល់ដឹងកាន់តែច្បាស់ នឹងមានវិធានការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងនេះ វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធ នៅតែដើរតួយ៉ាងសំខាន់ក្នុងការជួយអប់រំផ្សព្វផ្សាយ បង្ការទប់ស្កាត់ការលេងល្បែងផ្សងសំណាង និងល្បែងស៊ីសងគ្រប់ ប្រភេទនៅតាមមូលដ្ឋាន តាមរយៈការផ្សព្វផ្សាយអំពីច្បាប់ទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ ការ ណែនាំឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីបញ្ហាប៉ះពាល់នៅពេលដែលប្រព្រឹត្តល្បែងផ្សងសំណាង និងចូលរួមចំណែកក្នុងការលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ។

ឯកឧត្តមស្នើរឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងនគរបាល និងជំនាញពាក់ព័ន្ធ ទាំងអស់ត្រូវតែបន្តអនុវត្តវិធានការបង្ក្រាបល្បែងផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់ ឱ្យខានតែបាន និងត្រូវធ្វើការអប់រំផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួម ក្នុងការលុបបំបាត់ល្បែងផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់ មិនឱ្យមានការបើកដំណើរការជាថ្មី និងដើម្បីអភិវឌ្ឍន៍ក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ។(អត្ថបទសោមពិសី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប)។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun