Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវ ប្រើប្រាស់ថវិកាមូលនិធិឃុំ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យចំគោលដៅនិងជាអាទិភាពតម្រូវការរបស់ប្រជាពលរដ្ឋ

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវ
ប្រើប្រាស់ថវិកាមូលនិធិឃុំ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យចំគោលដៅនិងជាអាទិភាពតម្រូវការរបស់ប្រជាពលរដ្ឋ

    (កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះ នៅក្នុងវេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិកាក្រុមប្រឹក្សាស្រុកស្ទោង នៅឃុំសំព្រោជ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅវត្តក្រសាំងតេន (ហៅវត្តល្វា)ស្ថិតនៅក្នុងភូមិល្វា ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

     ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបញ្ឈប់សកម្មភាពអាណាធិបតេយ្យផ្សេងៗ ជាពិសេសការបំផុសបំផុលចលនា ទាមទារដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលកំពុងដាក់ជូនឯកជនវិនិយោគ មកធ្វើជាកម្មសិទ្ធិឯកជនដែលខុសនិងអនុក្រឹត្យឬផ្លូវច្បាប់ជាធរមាន ពីព្រោះការគ្រប់គ្រងនឹងបែងចែកដីសម្បទានសេដ្ឋកិច្ចនេះគឺ មានតែប្រមុខរាជរដ្ឋាភិបាលម្នាក់ប៉ុណ្ណោះដែលជាអ្នកអនុម័តឬសម្រេច។

     លើសពីនេះទៀត លោកបានណែនាំដល់ អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវនាំគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទាំងហេដ្ឋារចនាសម្ព័ន្ធទូទៅ  ជាពិសេសផ្លូវថ្នល់ ផ្លូវលំ និងប្រព័ន្ធធារាសាស្រ្ត ហើយរដ្ឋបាលឃុំ ត្រូវកសាងនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់តែងព្រមទាំង បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានជាក់ស្ដែងនិងចំគោលដៅ។

      ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវនាំគ្នាថែរក្សាព្រៃលិចទឹក ជាជំរកត្រីពង នៅតំបន់បី ជាពិសេសត្រូវនាំគ្នាសម្បទានក្នុងការថែរក្សាការពារដីតំបន់បីឱ្យបាន ដើម្បីទុកជាប្រព័ន្ធអេកូឡូស៊ីនិងជាកេរដំណែលសម្រាប់ប្រជាពលរដ្ឋនិងកូនចៅជំនាន់ក្រោយ
ហើយមិនត្រូវនាំគ្នានេសាទត្រីដែលប្រើឧបករណ៍ខុសច្បាប់ជាពិសេសមិនត្រូវនេសាទត្រីនៅក្នុងរដូវត្រីពងឬបិទនេសាទនោះឡើយ។

       ឆ្លៀតក្នុងវេទិកានេះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំចាញ់បោកការញុះញង់របស់ជនអគតិ ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលរាប់ច្បាប់ជាពិសេស បំផ្លាញនូវរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា ជាពិសេសត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជាមួយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍CLV-DTA ដែលជាគុណប្រយោជន៍បន្ថែមលើការអភិវឌ្ឍន៍បច្ចុប្បន្នប្រកបដោយចីរភាព ។

      លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាននិងជំនាញពាក់ព័ន្ធត្រូវពង្រឹងគុណភាពការងារបន្ថែមទៀត
ជាពិសេសត្រូវបង្ខិតសេវាឱ្យបានដល់កៀកនិងជណ្ដើរផ្ទះប្រជាពលរដ្ឋ ដើម្បីទទួលបាននូវការគាំទ្រនិងជឿទុកចិត្តពីប្រជាពលរដ្ឋ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun