Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល និងសហការី នាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅស្រុក ស្ទោង

លោកឧត្តមសេនីយ៍ទោ ហេង សុផល និងសហការី នាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅស្រុក ស្ទោង

(កំពង់ធំ)÷ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កំពង់ធំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ០១គ្រួសារ ស្ថិតនៅភូមិ តាទ្រៀល ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាដោយមើលឃើញពីភាពខ្វះខាតរបស់ក្មួយប្រុស ហេង សុខគា តាមរយ:បណ្ដាញសង្គម ភ្លាមៗ នោះលោកបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំមកសម្ភា:គ្រឿងឧបភោគ
បរិភោគ ព្រមទាំងថវិកាមួយចំនួន ឧបត្ថម្ភ ជូនគ្រួសារក្មួយប្រុស ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយជីវភាព ជាប្រចាំថ្ងៃ ។

លោកឧត្តមសេនីយ៍ទោ  ស្នងការ បានផ្ដាំផ្ញើដល់លោក ហេង ម៉ាន ត្រូវជាឳពុកបង្កើតកុមារា ហេង សុខគា សូមជម្រុញឱ្យកូនបន្តការសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយទៅជាធនធានមនុស្ស ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យទទួលបានភាពរីកចម្រើនបន្តទៀត ។

ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានឧបត្ថម្ភ សម្ភារៈ គ្រឿងឧបភោគបរិភោគរួមមាន :១-អង្ករចំនួន ៥០ គីឡូក្រាម,២-មីជាតិចំនួន ០១កេស,៣-ទឹកត្រីយួរ និងទឹកស៊ីអ៊ីវចំនួន ០២យួរ,៤-សំលៀកបំពាក់
ចំនួន ០៥ កំប្លេរ,៥-ទឹកបរិសុទ្ធ,៦-ថវិកាចំនួន១,២០០,០០០រៀល។

លោក ហេង ម៉ាន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសាកសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន
ឧបត្ថម្ភជូនក្រុមគ្រួសារលោក ស្របតាមតម្រូវការចាំបាច់ក្នុងការដោះស្រាយក្នុងជីវភាពជាប្រចាំថ្ងៃ ព្រមទាំងគោរពជូនពរ ជូនចំពោះលោកស្នងការ និងកងកម្លាំងនគរបាលទាំងអស់ សូមជួបប្រទះតែពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ដែរថា ក្មេងប្រុស ហេង សុខគា ជាកូនកំព្រា រស់នៅជាមួយឳពុក ក្នុងជីវភាពខ្វះខាត សព្វថ្ងៃក្មួយប្រុសកំពុងសិក្សារៀនសូត្រ នៅសាលាបឋមសិក្សាតាទ្រៀល ថ្នាក់ទី ៣ ៕ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ -ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV