Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវធ្វើអនាម័យនិង កាត់សំអាតមែកឈើតាមផ្លូវជាតិលេខ៦ ឱ្យបានល្អជាប្រចាំ

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវធ្វើអនាម័យនិង កាត់សំអាតមែកឈើតាមផ្លូវជាតិលេខ៦ ឱ្យបានល្អជាប្រចាំ

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងណែនាំដល់អាជ្ញាធរឃុំត្រូវធ្វើអនាម័យ និង កាត់សំអាតមែកឈើតាមផ្លូវជាតិលេខ៦ល្អបានល្អជាប្រចាំ លោក សាយគឹមឡង បានណែនាំដូច្នេះក្នុងឱកាសដែលលោកដឹកនាំដាំដើមឈើធ្នង់ប្រមាណ២៥០ដើម នៅក្នុងភូមិសាស្ត្រឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

លោកបានបន្ថែមថា ការដាំដើមឈើនៅក្នុងឱកាសនេះ គឺជាការចូលរួមចំណែកឆ្លើយតបជាមួយនឹងប្រសាសន៍ណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងការដាក់សូឡាបំភ្លឺផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប ដែលកំពុងដំណើរការ ហើយការដាំឈើនេះគឺជាការរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់បរិស្ថានសោភ័ណ និងកាត់បន្ថយកម្ដៅបរិយាកាសសកល។

លោកបន្ថែមថាការចូលរួម ធ្វើអនាម័យ សំអាតបរិស្ថាន និងថែរក្សាកាត់មែកឈើឬដើមឈើដែលចាស់ពុកឬមានការគ្រប់ដណ្ដប់ខ្លាំងមកលើផ្លូវជាតិ ឬអំពូលសូឡាគឺជាការមួយដ៏ប្រសើរបំផុតដែលអាចបញ្ជៀសនូវគ្រោះថ្នាក់ជាឧបទ្ទវហេតុផ្សេងៗ និងជួយសូឡាកាន់តែភ្លឺបានខ្លាំង ប្រកបដោយសោភ័ណភាព ហើយអ្នកធ្វើដំណើរនៅតាមដងផ្លូវប្រកបដោយសុវត្ថិភាពថែមទៀតផង

សូមបញ្ជាក់ផងដែរថា រដ្ឋបាលស្រុកស្ទោងគ្រោងដាំដើមក្ងោកដើម ធ្នង់ និងឈើប្រណីតជាច្រើនពាន់ដើមចាប់ពីព្រំប្រទល់ស្រុកកំពង់ស្វាយ រហូតដល់ព្រំប្រទល់ខេត្តសៀមរាបដែលមានចម្ងាយជិត៤០គីឡូម៉ែត្រផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV