Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឧត្តមសេនីយ៍ត្រី  មាស យ៉ត អញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅបន្ត ខែកញ្ញា ឆ្នាំ២០២៤

លោក ឧត្តមសេនីយ៍ត្រី  មាស យ៉ត អញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅបន្ត ខែកញ្ញា ឆ្នាំ២០២៤

 (កំពង់ធំ)÷ថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
  . បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី  មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅបន្ត ខែកញ្ញា ឆ្នាំ២០២៤   ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោក នាយ នាយសេនាធិការរង លោក ប្រធានមន្ទីរ លោក នាយការិយាល័យទាំង៣  មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័ត ។
   សមាសភាពចូលរួមចំនួន ៣៦នាក់ (នារី០១នាក់)

ក្នុងឪកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីការត្រៀមកម្លាំង មធ្យោបាយ គ្រឿងបំពាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការពាររាជរដ្ឋាភិបាស្របច្បាប់ ។

       ជាមួយគ្នានេះលោកឧត្តមសេនីយ៍មេបញ្ជាការបាន ដាក់ចេញនូវបទបញ្ជាសម្រាប់អនុវត្តន៍ដូចខាងក្រោម ÷
១. គ្រប់បណ្តាអង្គភាពត្រូវប្រមូលផ្តុំកម្លាំងត្រៀមអនុវត្តន៍បទបញ្ជារបស់ថ្នាក់លើ និងត្រៀមសង្គ្រោះគ្រោះធម្មជាតិផងដែរ ។ ត្រួតពិនិត្យសម្ភារ:គ្រឿងបំពាក់ បរិក្ខា ឲ្យបានល្អ រាយការណ៍មកមេញ្ជាការ ។
២. ហាមច្បាប់ បាត់មុខគ្មានមូលហេតុ ។ ប្រចាំការ ត្រៀមអន្តរាគមន៍២៤/២៤ម៉ោង ។ ក្នុងពេលនេះត្រូវហ្វឹកហាត់ពង្រឹងសមត្ថភាពជំនាញពិសេសរក្សាសណ្តាប់ធ្នាប់ ។
៣. តាមដានសភាពការណ៍ គ្រប់ជ្រុងជ្រោយ ច្បាស់លាស់រាយការណ៍បន្ទាន់មកមេបញ្ជាការ ។
៤. ផ្សព្វផ្សាយបទបញ្ជាថ្នាក់លើឲ្យបានទាន់ពេលវេលាដល់កម្លាំងក្រោមឪវ៉ាទ និងត្រួតពិនិត្យអាវុធជាតិផ្ទុះឲ្យបានហ្មត់ចត់ ។អត្ថបទកងរាជអាវុធហត្ថ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun