Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ផ្លូវលំក្រាលគ្រោះក្រហមប្រវែងជាង ៥០០ម៉ែត្រ ត្រូវរងការខូចខាត ដោយជំនន់ទឹកភ្លៀង ក្នុងរដូវវស្សាឆ្នាំ២០២៥ កន្លងទៅនេះ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ផ្លូវលំក្រាលគ្រោះក្រហមប្រវែងជាង ៥០០ម៉ែត្រ ត្រូវរងការខូចខាត ដោយជំនន់ទឹកភ្លៀង ក្នុងរដូវវស្សាឆ្នាំ២០២៥ កន្លងទៅនេះ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យស្ថានភាពផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ  ដែលរងការខូចខាត ប្រវែងជាង ៥០០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង នៅក្នុងរដូវវស្សាឆ្នាំ២០២៥ កន្លងទៅនេះ នៅតំបន់អូរពពេល ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២១,២៥០គីឡូម៉ែត្រ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២៥ កន្លងទៅនេះ បានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ និងមួយផ្នែកទៀត រងការខូចខាតដោយរថយន្តធុនធ្ងន់ ដឹកជញ្ជូនលើសទម្ងន់កំណត់ ឆ្លងកាត់លើកំណត់ផ្លូវនេះ ដែលបណ្ដាលឲ្យមានការប្រេះ និងខូចខាតប្រវែងជាង ៥០០ម៉ែត្រ​។  តែនៅពេលនេះរថយន្តដឹកជញ្ជូនធនស្រាល និង​មធ្យោបាយ​ធ្វើដំណើរ​ផ្សេង​ៗ​នៅអាចធ្វើដំណើរបានជាធម្មតា នៅតំបន់អូរពពេល ស្ថិតនៅក្នុងភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ និងសំណូមពរ ដល់ក្រុមអាជីវករ និងបណ្ដាក្រុមហ៊ុននានា ដែលមានភារកិច្ចដឹកជញ្ជូនសម្ភារៈ ឬផលិតផល និងទំនិញផ្សេងៗឆ្លងកាត់តំបន់នេះ មិនត្រូវប្រើប្រាស់រថយន្តធុនធ្ងន់ ឫដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់តទៅទៀតបានឡើយ ព្រោះអាចបណ្ដាលឲ្យខូចខាតផ្លូវនេះបន្ថែមទៀត ដោយ​ស្ថានភាពផ្លូវ​នៅជ្រាយនៅឡើយ ដែលអាចបណ្ដាលឲ្យខូចខាតបន្ថែមទៀតផងដែរ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានឧបត្ថម្ភស៊ីម៉ង់ត៍ និងសម្ភារៈមួយចំនួន ផ្ដល់ជូនអាជ្ញាធរឃុំ រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋ ដើម្បីដំណើរការជួសជុលកម្រិតស្រាល នៅលើស្ថានភាពផ្លូវប្រេះស្រាំជាបណ្ដោះអាសន្នសិន ។ ហើយនៅពេលរដូវប្រាំងខាងមុខនេះ និងស្នើសុំស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលជួសជុលផ្លូវនេះ ឲ្យមានដំណើរការល្អប្រសើរឡើងវិញ ក្នុងការបម្រើជូនប្រជាពលរដ្ឋដឹកទំនិញ និងកសិផលផ្សេងៗ ធ្វើដំណើរប្រកបដោយសុវត្ថិភាព ។អត្ថបទ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV