សហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង នាំយកអំណោយឯកឧត្តមប្រធាន ហ៊ុន ម៉ានី ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៦គ្រួសារ
(កំពង់ធំធំ)÷ លោក គឹម យ៉ុន ប្រធានស.ស.យ.ក រួមទាំងសហការី បានសហការជាមួយរដ្ឋបាលឃុំកំពង់ចិនត្បូងដែលដឹកនាំដោយលោក រស់ សារ៉ាត់ បានយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៦គ្រួសារ ដែលរស់នៅក្នុងភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមុខងារ ដែលឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតគ្រប់ពេលវេលា។
ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់ ពីសំណាក់សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់មូលដ្ឋាន ក្នុងការធ្វើ កិច្ចការពារសំអាតថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសកិច្ចការមនុស្សធម៌ទូទៅ ក៏ដូចជាជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋទីទ័លក្រដូចនៅក្នុងពេលនេះស្រាប់។
សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង៦គ្រួសារក្នុងមួយគ្រួសារៗទទួលបាននូវ÷ អង្ករ២០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។