Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រីមាសយ៉តនិងសហការីទទួលស្វាគមន៍ឯកឧត្ដម នួន ផារ័ត្ន អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យ កម្លំាងកងរាជអាវុធហត្ថត្រៀមអន្តរាគមន៍ និងរងចាំគោរពតាមបទបញ្ជា

លោកឧត្តមសេនីយ៍ត្រីមាសយ៉តនិងសហការីទទួលស្វាគមន៍ឯកឧត្ដម នួន ផារ័ត្ន អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យ កម្លំាងកងរាជអាវុធហត្ថត្រៀមអន្តរាគមន៍ និងរងចាំគោរពតាមបទបញ្ជា

  (កំពង់ធំ)÷នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញទទួលស្វាគមន៍ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងគណៈប្រតិភូអមដំណើរ អញ្ជើញមកសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យ កម្លំាងកងរាជអាវុធហត្ថត្រៀមអន្តរាគមន៍ និងរងចាំគោរពតាមបទបញ្ជារបស់ថ្នាក់លើ២៤ម៉ោង/២៤ម៉ោង ។

   លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើសេចក្ដីរាយការណ៍ ដោយគូសបញ្ជាក់ថា កម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានកងរាជអាហត្ថខេត្តកំពង់ធំ បានត្រៀមខ្លួនរួចស្រេចរួមនិងសម្ភារៈ បរិក្ខារ គ្រឿងបំពាក់គ្រប់គ្រាន់ និងមធ្យោបាយនានាដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ថែរក្សាសុខសន្តិភាពជូនប្រជាជន កាពាររាជរដ្ឋាភិបាលស្របច្បាប់និងកំចាត់ចោលជនទាំងឡាយណាដែលមានបំណងបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា ត្រៀមរួចជាស្រេចក្នុងការចេញអន្តរាគមន៍ ។

– នាឱកាសនោះ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានត្រៀមបម្រុងកម្លាំង និងមធ្យោ បាយគ្រប់គ្រាន់ តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបានពន្យល់ណែនាំអំពីការដាក់តំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA តាំងពីឆ្នាំ១៩៩៩មកម្លេះ ដែលជាការអភិវឌ្ឍន៍ និងការគ្រប់គ្រងរបស់ប្រទេសនីមួយៗរៀងៗខ្លួន ជាមួយនឹងប្រទេសជិតខាង លេីវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងបង្កលក្ខណះងាយស្រួលដល់ប្រជាជននៅក្នុងការចេញចូលដោះដូរទំនិញឆ្លងកាត់ ក៏ដូចជាវិស័យសុខាភិបាលផងដែរ ។ អត្ថបទកងរាជអាវុធហត្ថ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun