Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកំពង់ស្វាយ

រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅសាលាស្រុកកំពង់ស្វាយ ។

ឯកឧត្តម ដៀប ពីរី ថ្លែងថា វេទិកាសាធារណៈនេះ គឺជាឱកាសផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុក ឲ្យបានជួបប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលស្រុក ជាមួយនឹងប្រជាពលរដ្ឋក្នុងឃុំ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ព្រមទាំងវិស័យឯកជន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំណួរ សំណូមពរ ឬមតិយោបល់ផ្ទាល់ខ្លួន អំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍខេត្តកំពង់ធំយើង ប្រកបដោយចីរភាពតាមបែបប្រជាធិបតេយ្យ។

បន្ទាប់ពីទទួលបាន សំណួរនិងសំណូមពរសរសេរលាយល៍ក្សជាអក្សរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ រួមជាមួយនឹងមន្ត្រីជំនាញ បានធ្វើការស្រាយបំភ្លឺនូវសំណួរ និងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ។ ហើយរាល់បញ្ហាអាទិភាព និងការផ្តល់មតិយោបល់ទាំងអស់ខាងលើនេះរដ្ឋបាលខេត្ត និងពិចារណាដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់ខ្លួន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងឲ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា: សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ឆ្នាំ២០២៤ ផ្ដោតសំខាន់ទៅលើប្រធានបទ ចំនួន ៤ រួមមាន:
១-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព
២-ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
៣-ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ
៤-ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម
៥-បញ្ហាផ្សេងៗ ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun