Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវពិនិត្យមើលផែនការអភិវឌ្ឍរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន

លោកអភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវពិនិត្យមើលផែនការអភិវឌ្ឍរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងណែនាំដល់អាជ្ញាធរឃុំត្រូវពិនិត្យមើលផែនការអភិវឌ្ឍរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានណែនាំដូច្នេះ នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥។

ជាមួយគ្នានេះលោកបានសម្ដែងការសាទរក្រៃលែងបំផុតដែលពលរដ្ឋនៅក្នុងឃុំទ្រាដែលទទួលបាននូវអត្ថប្រយោជន៍ពិតប្រាកដពីរាជរដ្ឋាភិបាលជាមួយគម្រោងមូលនិធិឃុំគឺជាផ្លូវបេតុងថ្មីស្រឡាង ដែលបានឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងតម្រូវការជាក់ស្ដែងរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលធ្លាប់ប្រើប្រាស់និងមានការលំបាកក្នុងការធ្វើដំណើរជាមួយនឹងផ្លូវចាស់នឹងផ្លូវដីកន្លងមក។

បន្ថែមលើនេះលោកបានសម្ដែងការដឹងគុណយ៉ាងជ្រៅជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា  រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលបានចូលរួមអភិវឌ្ឍស្រុកស្ទោង នូវហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវថ្នល់និងប្រព័ន្ធធារាសាស្ត្រដែលកំពុងដំណើរការ និងយ៉ាងសស្រាក់ស្រាំផងដែរ ហើយលោកបានណែនាំដល់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវនេះត្រូវនាំគ្នាជួយថែរក្សាសោភ័ណភាព អនាម័យ បរិស្ថាន ជាពិសេសកុំរំលោភដីចំណីផ្លូវហើយសហការកសាងប្រព័ន្ធលូជ្រុងរំដោះទឹកនិងដាក់បំពាក់សូឡាឱ្យបានស្រស់បំព្រង ដើម្បីធានានូវគុណភាពផ្លូវនិងការធ្វើដំណើរងាយស្រួលនៅពេលរាត្រីផងដែរ។

ជាមួយគ្នានេះលោក មិន ផាត មេឃុំទ្រា បានសម្ដែងនូវបេតិសោមនស្សរីករាយបំផុតជាមួយផ្លូវបេតុងថ្មីដែលក្នុងនាមលោកជាប្រធានគណៈកម្មការលទ្ធកម្មឃុំ និងសហការី បានឯកភាពអនុម័តកសាងផ្លូវបេតុងថ្មីមួយខ្សែជូនពលរដ្ឋក្នុងមូលដ្ឋាន ហើយលោកបានបងបញ្ជាក់បន្ថែមថា ឃុំទ្រានឹងទទួលបាននូវផ្លូវបេតុងថ្មីៗបន្ថែមទៀតដែលជាគម្រោងអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលដែលមានប្រវែងសរុបជាង១៣គីឡូម៉ែត្រ។

ទន្ទឹមនឹងនឹងនេះប្រជាពលរដ្ឋឈ្មោះ ជន ជឿន នៅភូមិច្រាំងស បានសំដែងនូវការសប្បាយរីករាយបំផុតដែលភូមិឃុំមូលដ្ឋានរបស់លោកទទួលបានផ្លូវបេតុងដំបូងបំផុតសម្រាប់ធ្វើដំណើរងាយស្រួល ជាពិសេសការធ្វើដំណើរដឹកកសិផល ទំនិញសព្វសារពើពីមូលដ្ឋានទៅកាន់ទីផ្សារ និងទីរួមស្រុកស្ទោង។

សូមបញ្ជាក់ថា ផ្លូវបេតុងដែលបើកការដ្ឋាននៅព្រឹកនេះមានប្រវែង៨៣១ម៉ែត្រ ទទឹង៦ម៉ែត្រ ជាគម្រោងថវិកាមូលនិធិឃុំទ្រាឆ្នាំ២០២៥ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV