Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមប្រឹក្សាភិបាល ការជ្រើសជំនាញឯកទេសរៀនសូត្រ គឺជាស្ពានសម្រាប់ចម្លងយើងឱ្យដល់ត្រើយ

ប្រធានក្រុមប្រឹក្សាភិបាល ការជ្រើសជំនាញឯកទេសរៀនសូត្រ គឺជាស្ពានសម្រាប់ចម្លងយើងឱ្យដល់ត្រើយ

(កំពង់ធំ)៖ លោក កើត រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានក្រុងអង្គរ បានថ្លែងនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាស្ថានក្រុងអង្គរសាខាខេត្តកំពង់ធំ លើកឡើងថា ការជ្រើសរើសជំនាញឯកទេសរៀនសូត្រ គឺជាស្ពានសម្រាប់ចម្លងយើងឱ្យដល់ត្រើយ នៅថ្ងៃអនាគត។

ក្នុងកម្មវិធីក៏មានការអញ្ចើញចូលរូលរួម ពីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សតជាច្រើននាក់ នៅវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

ក្រោយពីស្ដាប់របាយការណ៍គណៈគ្រប់គ្រង និងស្ដាប់បទឧទ្ទេសនាមរបស់លោកសាស្ត្រាចារ្យ ទៅតាមជំនាញនីមួយៗ រួចមក លោក កើត រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានក្រុងអង្គរ បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយក្រៃលែង និងសូមស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយនិស្សិត ដែលបានអញ្ចើញក្នុងពិពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ នាពេលនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាល បន្ថែមថា ការជ្រើសរើសជំនាញឯកទេសវិជ្ជាជីវៈ សិក្សាទៅតាមមុខជំនាញ ជា ទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់ខ្លួន មិនមែនផ្អែកលើមរតកគ្រួសារ តាមការណែនាំរបស់មិត្តភក្តិ ឬតម្រូវការទីផ្សារការងារតែម្យ៉ាងនោះទេ។ ម្យ៉ាងទៀត យើងត្រូវធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ព្រោះវាជាស្ពានចម្លងទៅកាន់អនាគតការងារ និងជីវិតជោគជ័យ។  សិស្សនិស្សិត គួរជ្រើសរើសជំនាញឯកទេស ដែលមានតម្រូវការទីផ្សារការងារខ្ពស់ ដើម្បីងាយស្រួលស្វែងរកការងារធ្វើសមស្របនឹងចំណេះ ជំនាញ និងទទួលបានប្រាក់ខែសមរម្យ។

លោកប្រធានក្រុមប្រឹក្សាភិបាល បន្តថា សាស្ត្រាចារ្យដែលបានបង្រៀននៅវិទ្យាស្ថានក្រុងអង្គរ សុទ្ធសឹងជាសាស្ត្រាចារ្យបង្រៀនជាច្រើនឆ្នាំ មានបទពិសោធន៍ មានចំណេះ ជំនាញច្បាស់លាស់។ វិទ្យាស្ថានក្រុងអង្គរនេះ ត្រូវបានចាប់បដិសន្ធិឡើងលើទឹកដីខេត្តកំពង់ធំនេះ អស់រយៈពេល ២៥ឆ្នាំមកហើយ ដែលមាននិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួនជាង ១ម៉ឺននាក់ និងកំពុងបន្តការសិក្សាក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ មានចំនួន ជាង ១ពាន់នាក់។ លើសពីនេះទៀត ក្មួយៗនិស្សិតទាំងអស់ បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ចុះឈ្មោះសិក្សានៅវិទ្យាស្ថានក្រុងអង្គរ ដែលមានទីតាំងក្នុងខេត្តកំពង់ធំ បង្ករភាពងាយស្រួលដល់និស្សិតដែលមានស្រុកកំណើតក្នុងខេត្តកំពង់ធំ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត មិនសូវចំណាយថវិកាទៅលើការជួលបន្ទប់ស្នាក់នៅ ក៏ដូចជាការធ្វើដំណើរផ្លូវឆ្ងាយជាដើម។

ជាចុងក្រោយ លោក កើត រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាល បានសំណូមពរដល់ក្មួយៗទាំងអស់ សូមមករៀនឱ្យបានទៀងទាត់ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ដើម្បីឲ្យការសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ លោក ប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ការសិក្សាក្នុងឆ្នាំ២០២៥-២០២៦នេះ សម្រាប់ប្អូនៗដែលទើបបញ្ចប់ថ្នាក់ទី១២ ត្រូវបបន្តសិក្សាបរិញ្ញាបត្រ យើងត្រូវរៀន ៩០០ម៉ោង ក្នុងនោះ ជំនាញ ៤៥០ម៉ោង និងបន្ថែមផ្នែកភាសារបរទេស ៤៥០ម៉ោង។

សូមជម្រាបជូនផងដែរថា វិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ បាននិងកំពុងបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ និងបិរញ្ញាបត្រជាន់ខ្ពស់ មាន ០៤មហាវិទ្យាល័យ រួមមាន៖ ១. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ២. មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច ៣. មហាវិទ្យាល័យវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា និង ទី៤. មហាវិទ្យាល័យអប់រំ និងភាសា។ អត្ថបទដោយ សូរហ៊ាន សំអា.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV