Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់គោលការណ៍ ០៨ ចំណុច ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

ឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់គោលការណ៍ ០៨ ចំណុច ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)៖ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខនិងត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៥ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនូវប្រសាសន៍ផ្ដាំផ្ញើសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជូនចំពោះបងប្អូនកងកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលដែលកំពុងបំពេញភារកិច្ច យ៉ាងសស្រាក់សស្រាំតាមបណ្ដាគោលដៅអង្គភាព របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សំដៅបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ។

លោកបានរួមអបអរសាទរនិងកោតសរសើរ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានការកែលម្អអង្គភាព ឱ្យទទួលបានភាពស្រស់បំព្រង និងរៀបចំកន្លែងស្នាក់នៅប្រចាំការ
ផ្ទះបាយបានល្អប្រសើរ ដែលជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ បានចូលរួមក្នុងការកសាងអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ។

បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់គោលការណ៍ ០៨ ចំណុច ដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់÷
ទី១-ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ ។
ទី២-ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា ។
ទី៣-រៀបចំផែនការសកម្មភាព សម្រាប់អនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ ការផ្លាស់ប្តូរវេនប្រចាំការ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល រង់ចាំផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ និងទ្រោលសភាពការណ៍ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ព្រមទាំងចុះ
ល្បាតត្រួតពិនិត្យភូមិសាស្ត្រ ដោយសហការ
ជាមួយកម្លាំងប្រជាការពារ ។
ទី៤-ពង្រឹងការគ្រប់គ្រងមនុស្ស ចំណូល-ចំណាកស្រុកជាពិសេសប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃ ។
ទី៥-បន្តការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹង និងមានការប្រុងប្រយ័ត្ន កុំឱ្យធ្លាក់ក្នុងឧបាយកល ជនឆ្លៀតឱកាសមួយចំនួន ដែលមានចេតនាទុច្ចរិត ផ្តល់កម្ចីប្រាក់ខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ ។
ទី៦-បង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការ ជាមួយអាជ្ញាធរមូលដ្ឋានឃុំ.សង្កាត់.មេភូមិ បានចុះផ្សព្វផ្សាយធ្វើវេទិការសាធារណៈ និងបានជ្រើសរើសចងក្រងជាក្រុមប្រជាការពារ ហើយបានដឹកនាំពួកគាត់ធ្វើសកម្មភាពការពារសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានជាប្រចាំ
ទី៧-បង្កើនការងារសាមគ្គីភាព និងកិច្ចសហការល្អ ជាមួយមហាជនគ្រប់ស្រទាប់វណ្ណ: ។
ទី៨-ការអនុវត្តលើការងារនគរបាល និងសហគមន៍ ត្រូវទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ មានមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ និងប្រជាពលរដ្ឋរៀងរាល់ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារនៅតាមគោលដៅដែលបានកំណត់ ។

គួរបញ្ជាក់ថា ក្នុងពិធីចុះពិនិត្យប៉ុស្ត៏ ចំនួន០៥ក្នុងស្រុកកំពង់ស្វាយ មាន
១- ប៉ុស្តិ៍នគរបាលរដ្ឋបាលក្ដីដូង
២-ប៉ុស្តិ៍នគរបាលរដ្ឋបាលសានគរ
៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែង
៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សី
៥-ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគុយ ។អត្ថបទស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV