Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារ និងការពិនិត្យវាយតម្លៃផ្តល់គ្រឿងឥស្សរិយយស លើកទឹកមន្ត្រីដែលបានខិតខំធ្វើការងារ ប្រកបដោយតម្លាភាព ក្នុងក្របខ័ណ្ឌរដ្ឋបាលសាលាខេត្ត

អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារ និងការពិនិត្យវាយតម្លៃផ្តល់គ្រឿងឥស្សរិយយស លើកទឹកមន្ត្រីដែលបានខិតខំធ្វើការងារ ប្រកបដោយតម្លាភាព ក្នុងក្របខ័ណ្ឌរដ្ឋបាលសាលាខេត្ត

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ហ៊ីម លីម៉េង អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងរបៀបរបបការងារ និងការកែលម្អទីកន្លែងបម្រើការងារនៅតាមទីចាត់ការ ក៏ដូចជាតាមការិយាល័យ ព្រមទាំងផ្តល់គ្រឿងឥស្សរិយយស លើកទឹកចិត្តមន្ត្រីដែលបានខិតខំធ្វើការងារ ប្រកបដោយតម្លាភាព ក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ហ៊ីម លីម៉េង ថ្លែងថា “រៀបចំផ្ទះខ្លួនយើងឱ្យរៀបរយជាមុន មុននឹងទៅអនុវត្តការងារផ្សេងទៀត” ក្នុងនោះ អ្វីដែលយើងត្រូវយកចិត្តទុកដាក់រួមគ្នាធ្វើ ៖
១- សាមគ្គីភាព និងឯកភាពផ្ទៃក្នុង
២- កន្លែងធ្វើការស្អាត និងសមរម្យ
៣- ការពង្រឹងវត្តមាន និងម៉ោងធ្វើការមន្ត្រី
៤- បែងចែកមុខងារច្បាស់លាស់ និងមានសូចនាករតាមដាន
៥- ពង្រឹងសមត្ថភាពមន្ត្រី
៦- ការលើកទឹកចិត្ត (ប័ណ្ណសរសើរ មេដាយការងារ គ្រឿងឥស្សរិយយស ថវិកា និងតួនាទី..)

លើសពីនេះទៀត ឯកឧត្តមបានជំរុញដល់ទីចាត់ការ-អង្គភាពពិនិត្យ និងវាយតម្លៃមន្ត្រីដោយផ្អែកលើលទ្ធផលការងារ ប្រកបដោយតម្លាភាព ជាពិសេសមន្ត្រីដែលជិតដល់អាយុចូលនិវត្តន៍ ដើម្បីរៀបចំផ្តល់គ្រឿងឥស្សរិយយសជូនពួកគាត់ ដែលជាការលើកទឹកចិត្តក្នុងខិតខំបំពេញការងារកន្លងមក។

ឯកឧត្តម បន្តថាថ្នាក់ដឹកនាំទីចាត់ការ អង្គភាព តាមការិយាល័យ ត្រូវបានពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីក្រោមឱវាទ លុបបំបាត់ភាពអសកម្ម ពង្រឹងស្មារទតីទទួលខុសត្រូវ បណ្តុះស្មារតីស្រលាញ់អង្គភាព ពង្រឹងសមត្ថភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV