Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់១០០% លើការងារថែទាំផ្លូវខួបដោយក្រាលល្បាយគ្រួស១ខ្សែប្រវែង១០.០០០ម៉ែត្រ និងសាងសង់លូមូលមុខមួយ២កន្លែង

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់១០០% លើការងារថែទាំផ្លូវខួបដោយក្រាលល្បាយគ្រួស១ខ្សែប្រវែង១០.០០០ម៉ែត្រ និងសាងសង់លូមូលមុខមួយ២កន្លែង

(កំពង់ធំ)÷ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអមដំណើរដោយ ឯកឧត្តមបណ្ឌិត លឹម អីវ អនុរដ្ឋលេខាធិការ តំណាងគណៈកម្មការត្រួតពិនិត្យវាយតម្លៃ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំខួបផ្លូវចំនួន១ខ្សែ ដោយក្រាលល្បាយ គ្រួសប្រវែង១០.០០០ម៉ែត្រ ទទឹង៥ម៉ែត្រកម្រាស់២០សង់ទីម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន២កន្លែង ស្ថិតនៅក្នុងឃុំកកោះ និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ (គម្រោងលេខ DRR-PM-2025-No.012) អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក៦១ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះផងដែរឯកឧត្តម ផូ ផារិទ្ធ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់ និងពរសព្វសាធុការពីសំណាក់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានផងដែរ។

ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានជម្រាបជូនប្រជាពលរដ្ឋ អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ដោយបានកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ជាពិសេសការយកចិត្តទុកដាក់លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏បានសម្ដែងនូវរសចក្តីសោមនស្សរីករាយ ថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលបានផ្តល់ផ្លូវចំនួន១ខ្សែ ដោយក្រាលល្បាយ គ្រួសប្រវែង១០.០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន២កន្លែង ដល់ប្រជាពលរដ្ឋប្រើប្រាស់ និងសូមផ្តល់ការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV