Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ ជំរុញមន្ត្រីសុខាភិបាលត្រូវបង្កើនគុណភាពប្រសិទ្ធភាព និងការផ្ដល់សេវាជូនពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

អភិបាលរងខេត្តកំពង់ធំ ជំរុញមន្ត្រីសុខាភិបាលត្រូវបង្កើនគុណភាពប្រសិទ្ធភាព និងការផ្ដល់សេវាជូនពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

(កំពង់ធំ)÷ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំបានជំរុញលើកទឹកចិត្តដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកស្ទោង ប្រធានមណ្ឌលសុខភាព ព្រមទាំងសំណេះសំណាលជាមួយអ្នកជំងឺដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ 

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការគោរពនិងអនុវត្តបាននូវក្រមសីលធម៌ និងព្យាបាលជំងឺជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅតាមមណ្ឌលសុខភាព គឺជាការផ្ដល់សេវាដល់ជណ្ដើរផ្ទះ ពុកម៉ែបងប្អូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវក្នុងការផ្ដល់សេវាដោយឥតគិតថ្លៃដល់គ្រួសារពលី និងគ្រួសារកងទ័ពដែលបានតស៊ូប្រយុទ្ធប្រឆាំងក្នុងការការពារជាតិមាតុភូមិពីការឈ្លានពានរបស់បច្ចាមិត្ត ។

ឯកឧត្តមក៏បានជំរុញបន្ថែមទៀតដល់ គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង និងគ្រប់មណ្ឌលសុខភាពត្រូវចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលយុទ្ធសាស្ត្រក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំង លុបបំបាត់ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ឱ្យអស់ពីលទ្ធផលភាពសំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់មូលដ្ឋានផងដែរ។

ជាចុងបញ្ចប់ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរខ្ពស់ដល់មន្ទីរពេទ្យបង្អែកស្ទោង ក៏ដូចជាគ្រប់មណ្ឌលសុខភាពដែលបានផ្ដល់សេវា និងបម្រើព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែលទទួលបាននូវការគោរពកោតសរសើរពីគ្រប់មជ្ឈដ្ឋានកន្លងមក និងជំរុញឱ្យអនុវត្តកិច្ចការនេះកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកស្ទោង ប្រធានការិយាល័យស្រុកប្រតិបត្តិស្ទោង ប្រធានមណ្ឌលសុខភាពចំណុះឱ្យមន្ទីរពេទ្យបង្អែកស្ទោងគ្របដណ្ដប់លើឃុំទាំង១៣នៃស្រុកស្ទោង និង៥ឃុំនៃស្រុកប្រាសាទបល្ល័ង្ក ដែលមានភូមិសរុប១៧០ភូមិ  មានបុគ្គលិកសរុប១៨៧នាក់ និងមានប្រជាជនសរុប ១៥៨,៣៥១នាក់ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពីនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV