Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

យោធិនសមរភូមិក្រោយ គាំទ្រដល់ក្រុមគ្រួសារ និងលើកទឹកចិត្តដល់យោធិនសមរភូមិមុខ ដែលកំពុងបំពេញកាតព្វកិច្ចការការពារបូរណភាពទឹកដី

យោធិនសមរភូមិក្រោយ គាំទ្រដល់ក្រុមគ្រួសារ និងលើកទឹកចិត្តដល់យោធិនសមរភូមិមុខ ដែលកំពុងបំពេញកាតព្វកិច្ចការការពារបូរណភាពទឹកដី

ខេត្តកំពង់ធំ៖ ដោយទទួលបានព័ត៌មានពីអាជ្ញាធរដែនដី និងព្រះសង្ឃ ស្ដីពីក្រុមគ្រួសារយោធិនដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខមានជីវភាពលំបាកខ្វះខាត ។  នៅ​ព្រឹក​ថ្ងៃ​ទី​ ៨​ ខែ​តុលា​ ឆ្នាំ​២០២៥​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅជួយដោះស្រាយកាលលំបាកខ្វះខាត ជូនដល់គ្រួសារយោធិនសមរភូមិមុខចំនួនមួយគ្រួសារ ដែលមានកូនតូចៗនៅក្នុងបន្ទុកចំនួន ៦នាក់ កំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ននៅជាមួយផ្ទះបងប្អូននៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក​ស្រី កាន ឡឹង អាយុ ៣៥ឆ្នាំ បានបញ្ជាក់ថា គាត់មានស្វាមីឈ្មោះ ភឿន ភីន នៅអង្គភាពកងការពារព្រំដែនលេខ៤០៣ ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខក្នុងការការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនកម្ពុជា-ថៃ ។  លោក​ស្រីមានកូនតូចៗនៅក្នុងបន្ទប់ចំនួន ៦នាក់ ហើយ​កន្លងមករស់នៅក្នុងអង្គភាពជាមួយស្វាមី ។ ក្នុងពេលសង្គ្រាមផ្ទុះអាវុធដោយការឈ្លានពានពីពួកទាហានសៀមនៅតំបន់មុំបី កូនតូចរបស់គាត់ដែលគាត់កំពុងពរនៅដៃនេះមានអាយុទេីបតែបីថ្ងៃប៉ុណ្ណោះ គាត់ត្រូវបានស្វាមីឲ្យវិលត្រឡប់មកកាន់ស្រុកកំណើត ដើម្បីជៀសវាងគ្រោះថ្នាក់ដោយប្រការផ្សេងៗ ក្នុងពេលសង្គ្រាម ។ បច្ចុប្បន្នកូនប្រុសរបស់គាត់មានអាយុជាង ៣ខែហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងយោធពលខេមរភូមិន្ទនៅសមរភូមិមុខ ដែលបាននិងកំពុងលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ក្រោមការដឹកនាំបញ្ជាដ៍ម៉ឺងម៉ាត់ និងឈ្លាសវៃ ប្រកបដោយយុទ្ធសាស្ត្រខ្ពស់ ពីសំណាក់សម្ដេចតេជោ ធិបតី និងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ  ហើយកងកម្លាំងនៅសមរភូមិក្រោយបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមបទបញ្ជា ។ ជាមួយនោះដែរក៏បានបំពេញភារកិច្ចបម្រើឲ្យសមរភូមិមុខ ដោយបានយកចិត្តទុកដាក់ជួយមើលថែ និងជួយដោះស្រាយការលំបាកជូនបងប្អូននៅសមរភូមិមុខ ព្រមទាំងក្រុមគ្រួសារវីរយុទ្ធជនដែលកំពុងរស់នៅនៅសមរភូមិក្រោយផងដែរ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ ភួយសម្រាប់ដណ្ដប់ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែល​ជា​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ពេជ​ចន្ទ​មុន្នី​ ជូនលោក​ស្រីកាន ឡឹង សម្រាប់ដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។ ហើយជាមួយនោះ ដោយមានការជួយឧបត្ថម្ភផ្ទៃដីពីបងប្អូនសាច់ញាតិរបស់គាត់​ ដែលមានទំហំ១៥ម៉ែត្រ គុណនិង ២០ម៉ែត្រ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានសន្យាថា និងរៀបចំសាងសង់ជម្រកស្នាក់នៅបណ្ដោះអាសន្ន  ធ្វើអំពីឈើ ដំបូលនិងជញ្ជាំងប្រក់ស័ង្កសី ដែលមានទំហំ ៤ម៉ែត្រ គុណនិង ៦ម៉ែត្រ  ដើម្បីជូនលោកស្រី កាន ឡឹង និងកូនតូចៗ ចំនួន ៦នាក់ បានស្នាក់នៅសមរម្យ នៅពេលដ៏ខ្លីខាងមុខនេះផងដែរ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV