អភិបាលស្រុកស្ទោង លើកទឹកចិត្តប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិតពីចំណុចអវិជ្ជមានរបស់អាជ្ញាធរមូលដ្ឋាន
(កំពង់ធំ)÷ លោក សាយ គឹមឡម បានលើទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ
ជូនប្រជាពលរដ្ឋក្រីក្រចំនួន០៥គ្រួសារនៅក្នុង ភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤។
ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំបន្ទាយស្ទោង និងគ្រប់អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខុមាលភាពនិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដើម្បីបានជួយសង្គ្រោះ ក៏ដូចជាការផ្ដល់នូវប័ណ្ណសមធម៌ និងប័ណ្ណក្រីក្រដែលជាគោលការណ៍ដ៏អាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះជូនពួកគាត់បានទាន់ពេលវេលា ។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់ប្រជាពលរដ្ឋសូម
ចេះថែរក្សា និងឆែកសុខភាពឱ្យបានទៀងទាត់ព្រមទាំងដាំដុះដំណាំបន្ទាប់បន្សំជុំវិញគេហដ្ឋានដើម្បីទ្រទ្រង់និងលើកកម្ពស់សុខភាពជីវភាពរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើងផងដែរ។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញដល់អាជ្ញាធរភូមិឃុំត្រូវធ្វើបច្ចុប្បន្នភាពគ្រួសារនិង ស្រែស្រូវកសិករដែលជនលិចទឹកជំនន់នៃរដូវវស្សាឆ្នាំនេះឱ្យបានជាក់លាក់ ដើម្បីផ្ដល់ពូជសង្គ្រោះព្រោះស្ដារឲ្យបានទាន់ពេលវេលានិងទាន់រដូវកាល។
សូមបញ្ជាក់ថា គ្រួសារក្រីក្រទាំង០៥គ្រួសារ ក្នុង១គ្រួសារទទួលបាននូវគ្រឿងឧបភោគបរិភោគមួយចំនួនពីលោកអភិបាលស្រុកស្ទោង និងថវិកាម្នាក់ៗ២០ម៉ឺនរៀល របស់លោក ទៀ ឆាយវេង និងលោកស្រី ទិន ស៊ាមលី ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។