Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំលើរបៀបវារៈ៤ ដើម្បីដាក់ទិសដៅការងារសម្រាប់ខែបន្ទាប់

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំលើរបៀបវារៈ៤ ដើម្បីដាក់ទិសដៅការងារសម្រាប់ខែបន្ទាប់

(កំពង់ធំ)៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ លើរបៀបវារៈសំខាន់ៗ ចំនួន ៤ ដើម្បីដាក់ទិសដៅការងារនៅខែបន្ទាប់ នៅសាលប្រជុំប្រាសាទតោ។

របៀបវារៈទាំង៤ ដែលលើកមកប្រជុំមានដូចជា៖ ទី១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ ទី២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកញ្ញា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ទី៣-ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពីការបែងចែកសមាសភាពក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីសាលាខេត្ត ដើម្បីដឹកនាំដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាខេត្ត និងទី៤-ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចជូនក្រុមការងាររបស់ក្រុមប្រឹក្សាខេត្ត។

បន្ទាប់ពីបានដាក់ជូនអង្គពិធី ពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវរបៀបវារៈរួចមក អង្គប្រជុំបានអនុម័តដោយការលើកដៃ។

ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរវិស័យនានាជុំវិញខេត្ត ដែលបានអនុវត្តតួនាទីភារកិច្ចកន្លងមកបានល្អ ក្នុងនោះដែរបានណែនាំដល់កងកម្លាំងទាំងបី បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថភាព ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពជូនប្រជាពលរដ្ឋ  ជាពិសេសបង្ការទប់ស្កាត់ ការជួញដូរ ការប្រើប្រាស់ ការចែកចាយគ្រឿងញៀននៅតាមមូលដ្ឋាន ភូម-ឃុំ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច  ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ លើសពីនេះទៀតឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានជំរុញដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ និងចាត់វិធានការសង្គ្រោះប្រជាពលរដ្ឋ និងផលដំណាំរបស់កសិករ ឱ្យបានទាន់ពេលវេលា ជាពិសេសបន្ទាប់ពីទឹកស្រកទៅវិញ ត្រូវតែពិនិត្យមើលស្ថានភាពផ្លូវណាដែលទទួលរងគ្រោះខូចខាត ត្រូវខិតខំស្វែងរកកញ្ចប់ថវិកាបន្ទាន់ណាមួយ ដើម្បីត្រៀមកែសម្រួលជួសជុលឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV