Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធី បំពាក់ឋានន្តរសក្កិ ជូននាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។  ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ទោ​ ស៊ុន​ សាម៉ុន​ នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចកីសម្រេច ស្ដីពីការតម្លើងឋានន្តរសក្កិជូននាយទាហាន​ ចំនួន​  ៣២​ រូប​ តាមសិទ្ធិសម្រេចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តាម​សំណើ​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ​រង​ មេបញ្ជាការ​កង​ទ័ព​ទ័ពជើងគោក​   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន​ផ្តល់​កិត្តិយស​បំពាក់​ឋានន្តរសក្ដិ​ជូន​យោធិន​ជានាយទាហាន​ទាំង​ចំនួន​ ៣២​ រូប​ ហើយ​និង​បានថ្លែងនូវការគោរព និងថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជេីងគោក​ មេបញ្ជាការ​យោធភូមិភាគទី៤, ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់សេចក្ដីទុកចិត្ត ក្នុងការសម្រេចដំឡើងឋានន្តរសក្កិ ជូន​យោធិន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​  ស្របតាមរចនាសម្ព័ន្ធចាត់តាំង  និងផែនការកំណែទម្រង់របស់កងយោធពលពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនដែលត្រូវបានបំពាក់ឋានន្តរសក្ដិថ្មី ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ឱ្យសម្រេចបានតាមផែនការដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្រគល់ជូន ពិសេសត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្ដេជ្ញាចិត្តដាច់ខាត​ ក្នុងកាតព្វកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់យោធិនផ្សេងទៀត ដែលមិនទាន់បានទទួលឋានន្តរសក្តិថ្មី​ ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចបន្ថែមទៀត ដើម្បីទទួលបានការផ្ដល់ទំនុកចិត្ត និងបំពាក់ឋានន្តរសក្តិតាមមុខតំណែងតួនាទីភារកិច្ច និងរបបកំណត់តាមឆ្នាំនៃការតម្លើងឋានន្តរសក្តិ តាមថ្នាក់នីមួយៗ ដែលមានចែងនៅក្នុងច្បាប់ស្ដីពីលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV