អាជ្ញាធរខេត្តកំពង់ធំ ជំរុញបន្ថែមដល់ អនុគណៈកម្មការស្វែងយល់មូលនិធិ មេត្តាជួយផ្គត់ផ្គង់មូលនិធិ និងធ្វើការផ្សព្វផ្សាយទំនាក់ទំនង និងកៀរគរធនធាន
កំពង់ធំ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត ដឹកនាំបើកកិច្ចប្រជុំពិភាក្សា ស្ដីពីស្វែងរកមូលនិធិ និងភស្តុភា សម្រាប់កម្មវិធី ប្រណាំងទូកថ្នាក់ខេត្ត ចាប់ពីថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបែងចែកការទទួលខុសត្រូវពីតួនាទី/ភារកិច្ច ដែលរដ្ឋបាលខេត្តបានសម្រេចដាក់ឲ្យអនុវត្តតាមគោលដៅ។
ឯកឧត្តម បានមានប្រសាសន៍ថា មូលនិធិនេះមានសារៈសំខាន់ ក្នុងការដោះស្រាយរាល់បញ្ហាទាំងឡាយជុំវិញការរៀបចំពិធីប្រណាំងទូក ពិនិត្យនិងផ្ដល់តាមលទ្វភាព ការអនុវត្តតួនាទី/ភារកិច្ចរបស់អនុគណៈកម្មការនានា ដើម្បីទទួលបាន សោភ័ណភាព ការបង្កើតផ្ទាំងរូបភាព ទស្សនីយភាព សម្រាប់ការអបអរសាទរពិធីប្រណាំងទូក ខេត្តកំពង់ធំ ប្រព្រឹត្តទៅដោយភាពរលូន។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញបន្ថែមដល់ អនុគណៈកម្មការស្វែងយល់មូលនិធិ មេត្តាជួយផ្គត់ផ្គង់មូលនិធិ និងធ្វើការផ្សព្វផ្សាយទំនាក់ទំនង កៀរគរធនធាននៅតាមបណ្ដាក្រុមហ៊ុន សហគ្រាស មន្ទីរអង្គភាព អង្គការជាតិ អន្តរជាតិ សប្បុរសជននានា ឲ្យចូលរួមគាំទ្រ និងឧបត្ថម្ភជាសម្ភារនិងថវិកា ដើម្បីឲ្យពិធីប្រណាំងទូកនេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព៕ អត្ថបទ រិទ្ធី-ពិនិត្យដោយអ៊ុមញឹប។