ឧត្តមសេនីយ៍ត្រី មាស យ៉ត ជួបសំណេះសំណាល និងពិធីបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មីចំនួន៥៥នាក់ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤
(ខេត្តកំពង់ធំ)÷ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពពិធីបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថ ជ្រើសរើសថ្មី ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងពិធីបើកវគ្កហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោក នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមូលដ្ឋានក្រុង/ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងយោធិន នៃកងរាជអាវុធហត្ថ ជ្រើសរើសថ្មីដែលជាសិក្ខាកាម។
នាឱកាសនោះលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ត្រូវយកទុកដាក់រៀនសូត្រ ស្តាប់គ្រូពន្យល់ មានកន្លែងណាមិនយល់ត្រូវហ៊ានសួរគ្រូ និងស្ដាប់បង្គាប់គ្រូយោធាចារ្យ គ្រូបង្គោល គ្រូបង្វឹក គោរពវិន័យ គោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពកងរាជអាវុធហត្ថ ចេះសាមគ្គីភាពគ្នា ។
លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានកោតសរសើរដល់គ្រូយោធាចារ្យ គ្រូហ្វឹកហ្វឺន ដែលតែងតែខំប្រឹងមិនខ្លាចនឿយហត់ ក៏ដូចជានាយទាហានដ៏ទៃទៀតផងដែរ ជាពិសេសលោក ឧត្តមសេនីយ៍ត្រី បានផ្ដាំផ្ញើរ និងជូនពរដល់ប្អូនៗជាយោធិនជ្រើសរើសថ្មី ក្នុងការហ្វឹកហាត់ទទួលជោគជ័យ ទទួលបានបានចំណេះជំនាញ និងមានសុខភាពល្អ សម្រាប់ជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់បន្តហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំសែនរីករាយ នាពេលខាងមុខ ដែលមានសិក្ខាកាមចំនួន៥៥នាក់។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។