ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋាបានអនុញ្ញាតឱ្យក្រុមការងារនាំយកទេយ្យទាន ប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌទី១៣នៅវត្តខ័ណ្ឌសារ ស្ថិតក្នុងភូមិចក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ
(កំពង់ធំ)÷នៅថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ភួន ចន្ថា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង តំណាងឯកឧត្តម ជីវ ស៊ុនហេង អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពុងចិនជើង បានដឹកនាំសមាជិកសមាជិកានាំយកនូវទេយ្យទានដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ ទៅប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌទី១៣នៅវត្តខ័ណ្ឌសារ ភូមិចក ឃុំកំពង់ចិនជើង។
ទេយ្យទានដែលត្រូវប្រគេនព្រះសង្ឃ រួមមាន អង្ករ៤បាវ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ មី១០កេស ទឹកសុទ្ធ១០កេស ត្រីខ១០យួរ ទឹកក្រូច១០កេស ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ៩០ម៉ឺនរៀល និងបច្ច័យកសាងវត្តចំនួន១លានរៀល។
ក្នុងឱកាសនោះ ក្រុមការងារក៏បានជួបសំណេះសំណាលប្រកបដោយភាពសិទ្នស្នាលជាមួយបងប្អូនប្រជាពលរដ្ឋ យាយជី តាជី និងពុទ្ធបរិស័ទ ព្រមទាំងពាំនាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង។
ក្នុងឪកាសនោះក្រុមការងារក៏បានឧបត្ថម្ភដល់ក្រុមការងារស្រុកចំនួន១លានរៀល និងក្រុមការងារឃុំចំនួន១លានរៀល ព្រមទាំង យាយជី តាជី លោកអាចារ្យ និងគណៈកម្មការវត្តសរុបចំនួន ២១នាក់ ដោយម្នាក់ៗ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល ជូនចាស់ព្រឹទ្ធាចារ្យមកកាន់បិណ្ឌ៤០នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល យុវជន ប្រជាការពារ នគរបាល៣០នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល កុមារាកុមារី៣០នាក់ ក្នុងម្នាក់ៗ៥ពាន់រៀល និងទិញបង់អង្គុយចំនួន៤ឈុតជូនដាក់ទីធ្លាវត្តខណ្ឌសារ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។