Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប នូវអូនក្រឡាញ់ញឹក និងបំផ្លាញចោលឧបករណ៍ខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅរដូវត្រីពងកូន

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប នូវអូនក្រឡាញ់ញឹក និងបំផ្លាញចោលឧបករណ៍ខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅរដូវត្រីពងកូន

១.(កំពង់ធំ)÷ លោក ហួនផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំង ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលឃុំពាមបាង ដឹកនាំដោយ លោកវរៈសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និង បង្រ្កាបបទល្មើសជលផល នៅចំណុច ពាមអន្លុងតាអោន ចំណុចខ្វែងសណ្តាន់ ចំណុច: ខ្វែងតូម,គោល ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ឋផលអនុវត្តបាន(០១ករណី ) បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងសាច់អួនក្រឡាញឹក នៅនិងកន្លែង(ក្នុងរដូវបិទនេសាទ) រួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៤របាំង ប្រវែង១០០០ម៉ែត្រ ឡុកចំនួន៨គ្រឿង 
ឡប/លូចំនួន៨មាត់ បង្គោលឈើចំនួន៦០០ដើម លែងត្រីចម្រុះចំនួន១០០គីឡូក្រាម ចូលទន្លេវិញ។

២. លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ដឹកនាំកម្លាំងគណៈកម្មការសហគមន៍នេសាទត្រើយអូរក្របីខ្ចកមានជ័យ សហគមន៍នេសាទតាមុនមានលាភ សហគមន៍នេសាទព្នៅអភិវឌ្ឍន៍បឹងកណ្ដាល ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុច:តំបន់បឹងព្រោះ តំបន់បឹងកណ្តាល តំបន់បឹងចំណា តំបន់អាឃ្វាត តំបន់អូរដៃគោគតំបន់ក្របីខ្ចក តំបន់អន្លង់ព្រីងក្រោម និងតំបន់ប្រសាទបាក់ ក្នុងភូមិសាស្ត្រ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបានចំនួន០២ករណី បានរុះរើ និងបំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន របាំងស្បៃមុងចំនួន០៦របាំង ប្រវែង៣០០ម របាំងសាច់អួនក្រឡាញឹក ចំនួន ០៤ប្រវែង៥០០ម ឡុកចំនួន១០គ្រឿង បង្គោលចំនួន ៥៥០ដើម លប/លូចំនួន១០មាត់ ចាក់លែងត្រីចំរុះទំងន់៣០គីឡូក្រាមចូលទន្លេវិញ។

៣. លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង ចុះបង្ក្រាបបទល្មើសជលផលនៅចំណុច: កតាឡក បឹងតាកន ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន០២ករណី រុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន០៦របាំង ប្រវែង៦០០ម៉ែត្រ របាំងសាច់អួនក្រឡាញុឹកចំនួន៣របាំង ប្រវែង៧៥០ម៉ែត្រ ឡុកចំនួន១២គ្រឿង លូចំនួន២៤មាត់
បង្គោលចំនួន៦០០ដើម លែងកូនត្រីទំងន់៣០គីឡូក្រាមចូលទន្លេវិញ។

៤. លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ចុះទប់ស្កាត់និងបង្ក្រាប បទល្មើសជលផល នៅចំណុច: បឹងវៀនទួលវិហារ.បឹងក្រសា.ក្រពើសាហាវ.និងចំណុចព្រែកទាល់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញ់ចោលឧបករណ៍នេសាទប្រើឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១៥របាំងប្រវែង៤៥០ម៉ែត្រ
ឡុកចំនួន១៥គ្រឿង លប/លូចំនួន០១៥មាត់ បង្គោលចំនួន២៨០ដើម ចាក់លែងត្រីចម្រុះទំងន់៧០គីឡូក្រាមចូលទន្លេវិញ។ អត្ថបទខ័ណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។
  

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun