លោកឧត្តមសេនីយ៍ត្រី មាស យ៉ត និងសហការីអញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌ (វេនបិណ្ឌ៧) នៅវត្តមុនីរង្សី (ហៅវត្តថ្មី)
(កំពង់ធំ)~នាព្រឹកថ្ងៃអង្គារ៍ ៧រោច ខែភទ្របទ ឆ្នាំរោង ឆសក័ ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកលោក មេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរង ជាច្រើនរូបទៀត អញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌ (វេនបិណ្ឌ៧) តាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង និងនាំយកនូវចង្ហាន់ គ្រឿងទេយ្យទាន អង្ករ ១០០គីឡូក្រាម មីម៉ាម៉ា ៦កេស ទឹកបរិសុទ្ធ ៥កេស ទឹកត្រី ៤យួរ ទឹកស៊ីអ៊ីវ ០៤យួរ និងបច្ច័យបុណ្រចំនួន ២,០០០,០០០៛ (ពីលានរៀល) និងប្រគេនបច្ច័យលោកនេនចំនួន២៦អង្គ ក្នុងមួយអង្គ បច្ច័យ ៣០,០០០រៀល ដល់ព្រះសង្ឃនៅវត្តមុនីរង្សី (ហៅវត្តថ្មី)
សិ្ថតនៅភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីឧទ្ទិសកុសលជូន ដល់វិញ្ញាណក្ខន្ធបុព្ធការីជនមានមាតា បិតា សាច់សាលោហិត ញាត្តិការទាំង៧សន្ដានដែលបានចែកឋានទៅកាន់លោកខាងមុខ ។ អត្ថបទកងរាជអាវុធហត្ថ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។