Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រីនិងលោកស្រីបានអញ្ជើញដាក់បិណ្ឌទី៧នៅវត្តព្រះពុទ្ធជិនរាជ ឃុំសាន់គរ ស្រុកកំពង់ស្វាយ

រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រីនិងលោកស្រីបានអញ្ជើញដាក់បិណ្ឌទី៧នៅវត្តព្រះពុទ្ធជិនរាជ ឃុំសាន់គរ ស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងលោកជំទាវ ព្រាប ដាវី បានអញ្ជើញដាក់បិណ្ឌទី៧ជាមួយប្រជាពលរដ្ឋភូមិក្បិលនៅវត្តព្រះពុទ្ធជិនរាជ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោងឆស័ក
ពុទ្ធសករាជ ២៥៦៨ត្រូវនឹង
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។

ឯកឧត្តមបានបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជាដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំគឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ១៤និងនៅថៃ្ងបញ្ចប់គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។ សម្រាប់បុណ្យកាន់បិណ្ឌឆ្នាំនេះបានចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅគ្រប់វត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមនិងក្រុមគ្រួសារព្រមទាំងពុទ្ធបរិស័ទបាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។

ឯកឧត្តម និងក្រុមគ្រួសារ បានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន លោកយាយ លោកតា ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ក្នុងនោះមានវិញ្ញាណក្ខន្ធញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់វរៈលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធ អ្នកមានគុណទាំងអស់ បានសោយសុខនិងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

ក្នុងពិធីកាន់បិណ្ឌវេនទី០៧ ប្រកបដោយទឹកចិត្តជ្រះថ្លា និងបានប្រគេនបច្ច័យ ចង្ហាន់ ទេយ្យទានមួយចំនួនផងដែរ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun