Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះចៅអធិការវត្តឌួងសូរិយា ហៅក្ដីដូង អំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជន ងាកមកចូលរួមធ្វើបុណ្យឱ្យបានច្រើន ដើម្បីអនាគតប្រទេសជាតិយើង ជាការសាមគ្គីភាព ក៏ដូចជាដើម្បីអនាគតទៅមុខ

ព្រះចៅអធិការវត្តឌួងសូរិយា ហៅក្ដីដូង អំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជន ងាកមកចូលរួមធ្វើបុណ្យឱ្យបានច្រើន ដើម្បីអនាគតប្រទេសជាតិយើង ជាការសាមគ្គីភាព ក៏ដូចជាដើម្បីអនាគតទៅមុខ

(កំពង់ធំ)៖ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ហៅក្ដីដូង និងជាធម្មធរមន្ត្រីសង្ឃស្រុកកំពង់ស្វាយអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាយុវជនងាកមកចូលរួមធ្វើបុណ្យឱ្យបានច្រើនដើម្បីអនាគតប្រទេសជាតិយើង ជាការសាមគ្គីភាព ក៏ដូចជាដើម្បីអនាគតទៅមុខ។

ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ហៅក្ដីដូង បានថ្លែងប្រាប់ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០២៤នៅវត្តឌួងសូរិយា ហៅវត្តីដួងភូមិក្តីដូងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព្រះអង្គបន្តថាញោមញាតិមកចូលរួមដាក់បិណ្ឌ មានច្រើន មិនខុសពីសព្វឆ្នាំប៉ុន្មានមុនទេ ដោយឡែកពាក់ព័ន្ធទៅនឹងការរៀបចំខ្លួនឥរិយបថរបស់ពួកគាត់ ក៏យើងឃើញថាមានរបៀបរៀបរយច្រើន ទាំងការស្លៀកពាក់ ទាំងការរាប់បាត្រ បោះបាយបិណ្ឌជាដើម ។ក្នុងឆ្នាំនេះឃើញពួកគាត់អញ្ជើញមកវត្ត ការស្លៀកពាក់របស់គាត់ រាល់ការបំពេញបុណ្យកុសលរបស់គាត់ឃើញថាមានការយល់ដឹងច្រើន ។ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក៏ដូចជាបន្តវេនដោយសម្ដេចបវរធិបតី ជាពិសេសថ្នាក់ដឹកនាំខេត្តដែលមានលោក នួន ផារ័ត្ន ជាថ្នាក់ដឹកនាំ លោកបានរៀបចំមានសណ្ដាប់ធ្នាប់ល្អពិសេសគឺពាក់ព័ន្ធនៅក្នុងទីវត្តអារាម គឺមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ញាតិញោមពុទ្ធបរិស័ទគាត់អញ្ជើញមកវត្តច្រើនកុះករ ហើយនិងចូលរួមកសាងនូវសមិទ្ធផលនានា ជាក់ស្ដែងនៅក្នុងវត្តក្ដីដូងនេះ ដែលកំពុងតែកសាងសាលាធំ ដែលមានបណ្ដោយ ៤៨ ម៉ែត្រទទឹង ៣៨ ម៉ែត្រ ហើយនៅក្នុងនោះក៏យើងបានរំលេចកសាងនៅទូក-ងថ្មី មួយដែរ ដែលជាទំនៀមទម្លាប់មរតកប្រពៃណីរបស់ដូនតា ។

ព្រះអង្គបញ្ជាក់ទៀតថាពាក់ព័ន្ធនឹងសុខសន្តិភាពនេះ គឺសំខាន់បំផុតអាចនិយាយបានថាដែលយើងមានឱកាសបានបុណ្យទានដូចសព្វថ្ងៃនេះ បើសិនណាគ្មានសន្តិភាព ប្រទេសជាតិមិនមានរបៀបរៀបរយ ការដឹកនាំមិនមានលក្ខណៈច្បាស់លាស់ទេការធ្វើបុណ្យក៏អត់មានដែរ ។នេះគឺសរបញ្ជាក់ឲ្យឃើញថាប្រទេសយើងគឺសន្តិភាព ទើបយើងអាចបំពេញបុណ្យកុសលបាន ។

ក្នុងនាមអាត្មាភាពជាចៅអធិការវត្ត ពិសេសនៅក្នុងឱកាសបុណ្យទាននេះ សូមចម្រើនពរទៅដល់ ជាពិសេសយុវជន ឱ្យគាត់មានការប្រឹងប្រែងសិក្សារៀនសូត្រ ព្រោះមានតែការសិក្សាទេ ទើបយើងអាចជួយអភិវឌ្ឍភូមិឃុំ ស្រុករបស់យើង ពិសេសគឺប្រទេសជាតិរបស់យើងបាន គឺតាមរយៈការរៀនសូត្រ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun