Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សិក្ខាសិលាពិគ្រោះយោបល់ថ្នាក់តំបន់ការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមីឆ្នាំ២០២០-២០២៥

សិក្ខាសិលាពិគ្រោះយោបល់ថ្នាក់តំបន់ការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមីឆ្នាំ២០២០-២០២៥

(កំពង់ធំ)៖ សិក្ខាសិលាពិគ្រោះយោបល់ថ្នាក់តំបន់ការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមីឆ្នាំ២០២០-២០២៥ ដឹកនាំដោយឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ លោក លោកស្រី តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ និងមន្ទីរពាក់ព័ន្ធនានា ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

ឯកឧត្តម ងួន រាសី បានមានប្រសាសន៍ថាវិស័យដំឡូងមីក្នុងខេត្តកំពង់ធំ សង្កេតឃើញ នៅមានបញ្ហាប្រឈមមួយចំនួនដូចជា កង្វះការប្រមូលផ្ដុំទៅថ្នាក់មូលដ្ឋាន ដូចជាការបង្កើតឲ្យមានសហគមន៍ដំឡូងមី សមាគមដំឡូងមី ក្រុមផលិតឬបណ្ដុំអាជីវកម្មជាដើម ព្រមទាំងបញ្ហាផ្សេងៗដូចជា កង្វះទុន បច្ចេកទេស (ពូជ ការថែទាំ ក្រោយពីការប្រមូលផល) ធាតុចូលសម្រាប់កសិកម្មមានតម្លៃខ្ពស់ កង្វះរោងចក្រកែច្នៃក្នុងស្រុក ទៅជាចំណីសត្វ កង្វះផែនការផលិតកម្ម កង្វះការកត់ត្រាចំណូលចំណាយអាជីវកម្ម និងការដឹកជញ្ជូនមានតម្លៃខ្ពស់។

ឯកឧត្តម អ៊ុំ កុសល បានមានប្រសាសន៍ថា គោលនយោបាយជាតិនេះគឺជាផែនទីបង្ហាញផ្លូវសម្រាប់ស្ថាប័ន និងប្រតិបត្តិករទាំងអស់យកធ្វើជាមូលដ្ឋានក្នុងការរៀបផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យនេះប្រកបដោយចីរភាព។ ចក្ខុវិស័យនៃឯកសារគោលនយោបាយជាតិស្ដីពីដំឡូងមី២០២០-២០២៥ នេះគឺដើម្បីកសាងមូលដ្ឋានផលិតកម្មដំឡូងនេះប្រកបដោយនិរន្តភាព សម្រាប់ការកែច្នៃប្រកបដោយគុណភាព ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ហ្នឹងមានគោលបំណងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតនិងកែច្នៃដំឡូងមី និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការចូលរួមពីសំណាក់ លោក លោកស្រី តំណាងក្រសួងពាក់ព័ន្ធ ដែលជាសមាជិករបស់ក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយនេះ មន្ត្រីរាជការនៃមន្ទីរពាក់ព័ន្ធក្នុងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ លោក លោកស្រី ជាប្រធានសមាគម/សហគមន៍ អ្នកកែច្នៃ អ្នកនាំចេញ និងដៃគូពាក់ព័ន្ធទាំងអស់ក្នុងវិស័យដំឡូងមី ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច។ អត្ថបទ-រូបភាពដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun