Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្ដល់នូវគោលការណ៍ចំនួន ៨ចំណុច ដើម្បីក្លាយជាគ្រូល្អ និងបង្រៀនសិស្សរៀនពូកែ

រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្ដល់នូវគោលការណ៍ចំនួន ៨ចំណុច ដើម្បីក្លាយជាគ្រូល្អ និងបង្រៀនសិស្សរៀនពូកែ

(កំពង់ធំ)៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ នៅសាលាបឋមសិក្សាអនុវត្តន៍ អាចារ្យលាក់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន បានថ្លែងថា ដើម្បីឱ្យការអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យា ថ្នាក់ ដំបូងប្រកបដោយប្រសិទ្ធភាព បានផ្តល់នូវគោលការណ៍សំខាន់ៗ រួមមាន៖
១.បានណែនាំដល់គ្រូបង្រៀនថ្នាក់ទី១ ទី២ ទី៣ ប្រើប្រាស់សៀវភៅជំនួយគ្រូ ដែលតម្រូវឱ្យយើងអានជារាងរាល់ថ្ងៃមុននឹងបង្រៀន ហើយមេរៀននីមួយៗ នឹងធ្វើឱ្យយើងក្លាយជាគ្រូល្អ។
២.មុខវិជ្ជាគណិតវិទ្យា គឺតម្រូវឱ្យលោកគ្រូ អ្នកគ្រូ មានសម្ភារៈ និងតារាង ដែលជាសម្ភារៈជំនួយ នៅពេលបង្រៀនមានភាពងាយស្រួល។
៣.ការធ្វើកិច្ចតែងការបង្រៀន ឱ្យបានច្បាស់លាស់នៃមេរៀននីមួយៗជាប្រចាំ
៤.ត្រូវឱ្យសិស្សហ្វឹកហាត់ធ្វើលំហាត់ឱ្យបានញឹកញ៉ាប់ ធ្វើលំហាត់កាន់តែច្រើន កាន់តែចេះ ព្រមទាំងដាក់កិច្ចការផ្ទះថែមទៀត។
៥.គ្រប់បន្ទប់សិក្សា ត្រូវមានរៀបចំសម្ភារៈឌីជីថល
៦.ត្រូវបង្រៀនកូនសិស្ស ឱ្យស្គាល់អំពីរូបិយ និងអរូបី
៧.ប្រសិនបើករណីសិស្ស មិនយល់អំពីមេរៀន យើងត្រូវមានវីដេអូ បញ្ចាំងស្លាយបន្ថែមទៀត
៨.មានការប្រឹក្សាគរុកោសល្យកម្រិតថ្នាក់ដំបូង។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun