Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម សាន វិសាល បានចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៤.១០០ម៉ែត្រ នៅស្រុកប្រាសាទសំបូរ 

ឯកឧត្តម សាន វិសាល បានចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៤.១០០ម៉ែត្រ នៅស្រុកប្រាសាទសំបូរ 

    (កំពង់ធំ)÷ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ជាសមាជិកគណៈកម្មាធិការលទ្ធកម្ម  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ និងមន្ត្រីបច្ចេកទេសក្រសួង អមដំណើរដោយលោក តាន់ វាសនា ប្រធានស្តីទីមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៤.១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថាបនាទំនប់បង្ហៀរចំនួន១កន្លែង ប្រវែង៤៥ម៉ែ្រ ទទឹង៨ម៉ែត្រ លូប្រអប់មុខបីចំនួន២កន្លែង លូប្រអប់មុខមួយចំនួន៣កន្លែង លូមូលមុខ២ចំនួន៦កន្លែង លូមូលមុខមួយចំនួន១កន្លែង  និងស្លាកឈ្មោះគម្រោងចំនួន២កន្លែង(គម្រោងលេខDRR-NC-2023-No.060)។ 
អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក៦១ ស្ថិតនៅភូមិតាំងស្ទោង ទៅភូមិថ្មី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

      ឯកឧត្តម សាន វិសាល បានលើកឡើងថាក្រសួងបានកំពុងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅបង្កើន គុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ និងជាសរសៃឈាមជួយជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។

      តាមរយៈផ្លូវនិងស្ពានខាងលើនេះឯកឧត្តម បានកោតសរសើរចំពោះនាយកដ្ឋានផ្លូវលំនៅជនបទ ដែលបានយកចិត្តដាក់ខ្ពស់ក្នុងការថែទាំងផ្លូវ និងស្ពានទាំងនោះបានល្អប្រសើរ ដែលនេះគឺជាការធានាដល់ ការប្រើប្រាស់គ្រប់រដូវកាល សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការផ្តល់ប្រយោជន៍សាធារណៈផងដែរ។

     ឯកឧត្តម សាន វិសាល ក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមបានពាំនាំនូវ​ប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បិតា ស្ថាបនិកសន្ដិភាព ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun