Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

វិទ្យាស្ថានជាតិស្ថិតិ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់លេខកូដចំណាត់ថ្នាក់ស្តង់ដារមុខរបរកម្ពុជា

វិទ្យាស្ថានជាតិស្ថិតិ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់លេខកូដចំណាត់ថ្នាក់ស្តង់ដារមុខរបរកម្ពុជា

(កំពង់ធំ)៖ វិទ្យាស្ថានជាតិស្ថិតិសហការជាមួយមន្ទីរផែនការ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់លេខកូដចំណាត់ថ្នាក់ស្តង់ដាមុខរបរកម្ពុជា ( ច.ស.ម.ក ) កំណែ១ និងលេខកូដចំណាត់ថ្នាក់ស្តង់ដាវិស័យសេដ្ឋកិច្ចកម្ពុជា ( ច.ស.វ.ក ) កំណែ២ ដឹកនាំដោយ ឯកឧត្តម ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការ ក្រសួងផែនការ និងមន្ទីរពាក់ព័ន្ធនានា ដែរបានមកចូលរួមក្នុងវគ្គនេះដែរប្រាព្ធឡើងនូវសាលប្រជុំមន្ទីរផែនការខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។

លោក ភោគ ច័ន្ទសេដ្ឋា ប្រធានមន្ទីរផែនការខេត្តកំពង់ធំ បានរាយការណ៍អំពីភូមិសាស្រ្តខេត្តកំពង់ធំ និងចាត់ទុកថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ក្នុងគោលបំណងលើកកម្ពស់ទិដ្ឋភាពប្រព័ន្ធផែនការថ្នាក់ក្រោមជាតិឲ្យមានកម្រិតឈានឡើងស្របតាមស្ថានភាពឱ្យមានការឈានឡើងក្នុងប្រទេសជាតិដែលមានការរីកចម្រើន។

លោក លឹម ពេញ ប្រធាននាយកដ្ឋានស្តង់ដា និងវិភាគស្ថិតិ បានលើកឡើងពីគោលបំណង ចងក្រងចំណាត់ថ្នាក់ស្តង់ដារមុខរបរស្របតាមស្ថានភាពរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជាយើងចងក្រង (ច.ស.ម.ក) នៅថ្នាក់ជាតិងាយស្រួលធ្វើការប្រៀបធៀបលក្ខណៈតំបន់ និងអន្តរជាតិប្រើប្រាស់ក្នុងការដាក់លេខកូដជំរឿន និងអង្កេតនានា រៀបចំចងក្រង ( ច.ស.ម.ក ) ថ្នាក់រងកម្រិត ៥ខ្ទង់ ឲ្យស្របនឹងស្ថានភាពសេដ្ឋកិច្ចរីកចម្រើននៅកម្ពុជា លើកកម្ពស់កិត្យានុភាពវិទ្យាស្ថានជាតិស្ថិតិ និងប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការដែលបានចាត់តាំង ។

ឯកឧត្តម ទ្រី ចាន់ធុច បានមានប្រសាសន៍ថា គោលបំណងចម្បងនៃវគ្គបណ្ដុះបណ្ដាលនាពេលនេះគឺ ទី១ដើម្បីបន្តឹងសមត្ថភាពផ្នែកស្ថិតិដល់មន្ត្រីថ្នាក់ក្រោមជាតិតាមរយៈការបញ្ជ្រាបការយល់ដឹងបន្ថែម ក៏ដូចជាការផ្សព្វផ្សាយសមិទ្ធផលថ្មីៗដែលសម្រេចបាន ចែករំលែកចំណេះដឹង និយមន័យ ទស្សនាទាន សារៈសំខាន់ ដឹងធ្វើឱ្យយល់ដឹងកាន់តែច្បាស់អំពីរបៀបនៃការប្រើប្រាស់លេខកូដចំណាត់ថ្នាក់ស្តង់ដារមុខរបរកម្ពុជា ( ច.ស.ម.ក) កំណែ១ និងលេខកូដចំណាត់ថ្នាក់ស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា ( ច.ស.វ.ក ) កំណែ២  ទី២ ដើម្បីផ្ដល់ឱកាសដល់មន្ត្រីស្ថិតិថ្នាក់ក្រោមជាតិ បានជួបជុំគ្នាផ្លាស់ប្ដូរបទពិសោធន៍ ប៉ុន្តែសមត្ថភាពផ្នែកស្ថិតិ និងផ្ដល់ធាតុចូលលើឯកសារ ( ច.ស.វ.ក ) កំណែ២ ហ្នឹងឯកសារ ( ច.ស.ម.ក ) កំណែ១។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានកោតសរសើរដល់ក្រុមការងារនៃវិទ្យាស្ថានជាតិស្ថិតិ ជាពិសេសនាយកដ្ឋានស្តង់ដានិងវិភាគស្ថិតិ ដែលបានធ្វើបច្ចុប្បន្នភាព ( ច.ស.វ.ក ) កំណែ២ និងរៀបចងក្រង ( ច.ស.ម.ក )។ ទន្ទឹមនិងនេះចំពោះ លោក លោកស្រី ដែលបានចូលរួមចំណែកក្នុងកិច្ចពិភាក្សា ចែករំលែកនូវចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះ ជាពិសេស អរគុណដល់ក្រុមការងារ វាគ្មិន គ្រូឧទេ្ទស អ្នកសម្របសម្រួល ដែលបានរៀបចំកម្មវិធីនេះឡើង ហើយសង្ឃឹមថាវគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅដោយរលូន ។ អត្ថបទ-រូបភាពដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun